បុក​ដល់​ថ្នាក់​នេះហើយ អ្នកបើកបរ​មិន​របួស​សូម្បី​បន្តិច​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

177
ចែករម្លែក

​អាជ្ញាធរ​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋ​អាម៉េរិក និយាយថា បុរស​អ្នកបើកបរ​ម្នាក់​មិនបាន រងរបួស​សូម្បីតែ​បន្តិច​ស្ទើរ​មិនគួរ​ឱ្យ​ជឿ នៅពេល​កញ្ចក់​មុខ​រថ​យន្ត​របស់គាត់​ត្រូវបាន ដើម​ដំបងយក្ស​យ៉ាង​ធំ​បុក​ទម្លុះ​ធ្លាយ​ដល់​កៅអី​ក្រោយ និង​លៀន​តៅ​មុខ​យ៉ាង វែង​កាលពី​ថ្ងៃ​ពុធ ទី​១០ ខែកក្កដា នៅ​ជាយក្រុង​ធូ​សន (Tucson)​។
​ ​
​ប៉ូលិស​និយាយថា រថយន្ត​ស្ព័​រ​ពណ៌​ខ្មៅ​នេះ​បាន​បុក​ដើម​ដំបងយក្ស​ខណៈពេល​ឆ្លង ផ្លូវភ្លោះ​មួយ មុនពេល​បោល​ទៅ​ឈប់​នៅ​ផ្លូវ​ម្ខាង​ទៀត​ដោយ​ដើម​ដំបងយក្ស​បុក ទម្លុះ​ជាប់​ក្នុង​រថយន្ត​គួរឱ្យ​ព្រឺព្រួច​។
​ ​
ជា​សំណាងល្អ គ្មាន​អ្នករងរបួស​ទេ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប៉ុន្តែ​អ្នកបើកបរ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ភ្លាមៗ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ ទោះជា យ៉ាងណា​អត្តសញ្ញាណ​របស់​អ្នកបើកបរ​រូបនោះ​មិន​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​ជា សាធារណៈ​ទេ​៕ ប្រែ​សម្រួលៈ ខុម