បុក​ទឹកគ្រឿង​ត្រី​ធូ​ណា​

3312
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ធូ​ណា ១​កំប៉ុង​
– ល្ពៅ
– ពោត​បារាំង​
– សណ្ដែកកួរ​
– ស្ពៃក្ដោប​
– ការ៉ុត​
– ខ្ទឹមក្រហម ៤​មើម​
– ខ្ទឹមស ៦​កំពឹស​
– ឫស​ជី​វ៉ាន់ស៊ុយ ២
– ម្ទេសដៃនាង ៧​គ្រាប់​
– អំបិល មួយចុង​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ស្លឹក​ខ្ទឹម​

+ វិធី​ធ្វើ​
– ស្ងោរ​បន្លែ ការ៉ុត ល្ពៅ សណ្ដែកកួរ ពោត​បារាំង ស្ពៃក្ដោប ឲ្យ​ឆ្អិន ស្រង់​ដាក់​ចាន​
– ដាក់​ខ្ទះ​និង​ដាក់​ប្រេងឆា​បន្តិច​រំលីង​ខ្ទឹមស ខ្ទឹមក្រហម ឫស​ជី​វ៉ាន់ស៊ុយ និង​ម្ទេស​ឲ្យ​ទន់ រួច​ដួស​វា​ដាក់​ត្បាល់​ដាក់​អំបិល​បុក​ចូលគ្នា​ឲ្យ​ម៉ត់​សឹម​ដាក់​ទឹកត្រី ស្កសរ ច្របាច់​ក្រូចឆ្មារ និង​ដាក់​ត្រី​ធូ​ណា ចូល​បុក​ឲ្យ​សព្វ​គ្រឿង​ដួស​ដាក់​ចាន​ហាន់​ស្លឹក​ខ្ទឹម​រោយ​ពីលើ ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ ៕ ប្រភព​: Poiluang Cooking​