បុក​ផ្សិត​បែប​ថៃ​

1857
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​
– ផ្សិតចំបើង​ស្រស់ ១៥០ ក្រាម (​ហាន់​ជា​បួន​)
– ស្ករត្នោត ១ ស្លាបព្រា​បាយ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​បាយ​
– ម្ទេស ១៥​ផ្លែ​
– ខ្ទឹមស ១៥ កំពឹស​
– ខ្ទឹមក្រហម ៥ មើម​
– ស្លឹក​ជី​វ៉ាន់ស៊ុយ ហាន់​ល្អិតៗ​

+ វិធី​ធ្វើ​
– លីង​ម្ទេស ខ្ទឹមស និង​ខ្ទឹមក្រហម អោយ​ឆ្អិន​ប្រហែល ២​ទៅ ៣​នាទី រួច​ទុក​មួយ​ឡែក ។​
– លីង​ផ្សិត​អោយ​ឆ្អិន​ល្អ ទុក​មួយ​ឡែក ។​
– បុក​ម្ទេស ខ្ទឹម​អោយ​ម៉ដ្ឋ រួច​ដាក់​ផ្សិត​បុក​ជាមួយ​អោយ​ម៉ដ្ឋ បន្ថែម​រសជាតិ​ដោយ ស្ករ ទឹកត្រី និង​ទឹក​ក្រូចឆ្មារ​កូរ​អោយ​សព្វ ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត រួច​ដាក់​ស្លឹក​ជី​វ៉ាន់ស៊ុយ​ជាការ​ស្រេច (​អាច​ញ៉ាំ​ជាមួយ​បន្លែ​ដែល​អ្នក​ចូលចិត្ត​)៕ ប្រភព​: khmom.com​