បុក​ផ្សិត​ម្ជុល​

626
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ​ផ្សិត​ម្ជុល ៤​ខាំ​
– ​ម្ទេស​ខៀវ ៥​ផ្លែ​
– ​ខ្ទឹមស ១​មើម​
– ​ខ្ទឹមក្រហម ៣​មើម​
– ​ល្ពៅ ១​ផ្លែ​តូច​ល្មម​
– ​ការ៉ុត ១​មើម​
– ​ស្ពៃ​តឿ ២​ខាំ​
– ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ​អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ​ស៊ុត​ស្ងោរ​ជ័រ​ព្នៅ​២​គ្រាប់​
– ​ជី​វ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– ​ស្ងោរ​ល្ពៅ ការ៉ុត ស្ពៃ​តឿ​ឲ្យ​ឆ្អិន ស្រង់​ដាក់​ចាន​ទុក​មួយអន្លើ​
– ​កាត់​ផ្សិត​ម្ពុ​ល​ឲ្យ​ខ្លីៗ​ដាក់​ឆា និង​ដាក់​ទឹកស៊ីអ៊ីវ​បន្តិច​ឆា​ឲ្យ​ឆ្អិន
= ​ដុត​ខ្ទឹមស ខ្ទឹមក្រហម និង​ម្ទេស​ខៀវ​ឲ្យ​ទន់ រួច​ដួស​ដាក់​ត្បាល់ និង​ដាក់​អំបិល​ចូល​បន្តិច​បុក​ឲ្យ​ម៉ត់​សឹម​ដាក់​ផ្សិត​ចូល​បុក​ជ្រុំៗ​ឲ្យ​សព្វ​គ្រឿង​ដួស​ដាក់​ចាន ហាន់​ជី​វ៉ាន់ស៊ុយ​ដាក់​ពីលើ ពេល​ញ៉ាំ​ផ្ទាប់​ជាមួយ​ស៊ុត​ស្ងោរ​និង​បន្លែ​ស្ងោរ ៕ ប្រភព​: Poiluang Cooking​