បុក​ម្រះ​

255
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ

– មឹក​ពីងពាង ៣​ខាំ​
– ​ម្រះ កន្លះ​ផ្លែ​
– ​ម្ទេស​ក្រហម ៧​គ្រាប់​
– ​ខ្ទឹមស ៨​កំពឹស​
– ​ទឹកត្រី ១​/២ស្លាបព្រា​បាយ​
– ​ទឹកប្រហុក ១​ស្លាបព្រា​បាយ​កន្លះ​
– ​ទឹកអំពិល​ទុំ ១​ស្លាបព្រា​បាយ​កន្លះ​
– ​ក្រូចឆ្មារ ១​ផ្លែ​
– ​ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ​ប៊ីចេង ១/២​ស្លាបព្រា​កាហ្វេ​
– ​ជីរវ៉ាន់ស៊ុយ​

+ ​វិធី​ធ្វើ​

– ​ហាន់​មឹក​រួច​ដាក់​ស្រុះ​ឲ្យ​ឆ្អិន​ស្រង់​ទុក​មួយ​ឡែក​, ម្រះ​ពុះ​ជា​ពីរ​ឆ្កៀល​ស្នូល​ចេញ​ហាន់​ទទឹងៗ​ជា​បន្ទះ​ស្ដើងៗ​ល្មម បើ​មិន​ចង់​ល្វីង​ខ្លាំង​អាច​លាង​ទឹក អំបិល​សឹម​ដាក់​ស្រុះ​2-3​នាទី រួច​ស្រង់​វា​ដាក់​ទឹក​ត្រជាក់​សឹម​ស្រង់​ពី​ទឹក​ត្រជាក់​ចេញ ។​
– ​បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ត់ បន្ទាប់មក​ដាក់​គ្រឿង ស្ករស ប៊ីចេង ទឹកត្រី ទឹកប្រហុក ទឹកអំពិល​ទុំ ច្របាច់​ក្រូចឆ្មារ​ដាក់ រួច​ដាក់​ម្រះ​ចូល​បុក​វា​តិចៗ​និង​ច្របល់​ឲ្យ​សព្វ ទើប​ដាក់​មឹក​ចូល​ច្របល់​ម្ដង ទៀត​បេះ​ជីរវ៉ាន់ស៊ុយ​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna_mint​