បុក​សណ្ដែក​គួរ​

1456

+ គ្រឿងផ្សំ​
– សណ្ដែក​គួរ កាត់​ប្រហែល 2 ថ្នាំងដៃ​
– ខ្ទឹមក្រហម ខ្ទឹមស​
– ម៉េង​ប៉ោះ កាត់​ជា​ដុំៗ​ល្មម​
– បង្គា​ក្រៀម សណ្ដែកដី​លីង​
– ស្ករស អំបិល ម្សៅ​ស៊ុប និង​ក្រូចឆ្មា​
– ម្ទេស​

+ វិធី​ធ្វើ​
– ដាក់​ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុក​ចូលគ្នា​អោយ​រៀង​ម៉ត់​បន្តិច ដាក់​បង្គា​ក្រៀម ស្ករស អំបិល ម្សៅ​ស៊ុប និង ទឹកក្រូច​ឆ្មា រួច​បន្ត​បុក​អោយចូល​ជាតិ ( អោយ​រៀង​ម៉ត់​បន្តិច )
– ដាក់​សណ្ដែក​គួរ សណ្ដែកដី បុក​តិចៗ​ល្មម​កុំអោយ​ម៉ត់​ពេក ទើប​ដាក់​ប៉េង​បោះ បុក​បន្ត​អោយ​សព្វ​ចូលជាតិ​គ្នា ( កុំអោយ​បែក​ខ្លាំងពេក សណ្ដែក​គួរ ) ហើយ​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត​រួច​ជាការ​ស្រេច ។​
– ខ្ទឹមក្រហម ខ្ទឹមស និង ម្ទេស បងប្អូន​អាច​យកទៅ​រំលីង​អោយ​ឈ្ងុយ​ជាមុនសិន​ទើប​យកមក​បុក ក៌​បានដែរ ដើម្បី​បន្ថែម​អោយ​កាន់តែ​ឈ្ងុយ ៕ ប្រភព​: មុខម្ហូប​ប្រចាំ​គ្រួសារ​