បុក​ស្ត្រ​ប៊ឺ​រី​

1755
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ
– ស្ត្រ​ប៊ឺ​រី ៥ ផ្លែ​
– សណ្ដែកកួរ ២ កួរ​
– បង្គា ១​ខាំ​
– ក្ដាមប្រៃ ១
– ខ្ទឹ​ស ៥ កំពឹស​
– ម្ទេស​ក្រៀម ១០ ផ្លែ (​តាម​ចំណូលចិត្ត​
– ត្រប់ស្រួយ​តូច ២ ផ្លែ ចិត​យកតែ​សាច់​ក្រៅ មិន​យក​ដោយ​គ្រាប់​ទេ​
– ប៉េង​បោះ តូចៗ ២ ផ្លែ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​
– ទឹកប្រហុក ១ ស្លាបព្រា​បាយ​
– ទឹកអំពិល​ទុំ ១ ស្លាបព្រា​បាយ​
– សណ្ដែកដី​លីង ១ ស្លាបព្រា​បាយ​
– ក្រូចឆ្មា ១​ផ្លែ​

+ របៀប​ធ្វើ​
– ដាក់​ម្ទេស​ក្រៀម បុក​ជាមួយ​ខ្ទឹម​ឲ្យ​ម៉ដ្ឋ រួច​ដាក់​សណ្ដែកកួរ​ដែល​កាត់​ខ្លីៗ​ចូល ដាក់​ស្ករត្នោត ទឹកត្រី ទឹកប្រហុក និង​ទឹកអំពិល​ទុំ​ចូល រួច​បុក​ច្របល់​ជ្រុំ​តិចៗ បន្ទាប់មក​ហាន​ត្រប់ស្រួយ ប៉េងប៉ោះ ហែក​ក្ដាមប្រៃ ច្របាច់​ក្រូចឆ្មា​ដាក់ចូល​រួច​បុក​ច្របល់​តិចៗ​សារ​ថ្មី រួច​ដាក់​បង្គា និង​ស្ត្រ​ប៊ឺ​រី​ចូល​រួច​ច្របល់ ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: Asian Recipe Zone​