បុគ្គលិកចម្ការកៅស៊ូ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​លើ​ម៉ូតូ​

564
ចែករម្លែក

ដោយ​ស្រី​កា​/​កំពង់ធំៈ​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅលើ​ម៉ូតូ​កាលពី​ម៉ោង​បួន​ទៀបភ្លឺ​ថ្ងៃទី​២​ខែកក្កដា​នេះ​។​ក្បែរ​សាកសព​ពោរពេញ​ទៅដោយ​ឈាម​។​គេ​ដាក់​ការសង្ស័យ​លើ​ការស្លាប់​នេះថាជាអំពើឃាតកម្ម​។​ករណីនេះកើតឡើងនៅ លើផ្លូវ​ក្រួសក្រហម ក្នុងចម្ការកៅស៊ូកសិដ្ឋាន ទី ៣ របស់ ក្រុមហ៊ុនតានបៀន កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយាស្រុកសន្ទុក ។​

សពត្រូវបាន​គេ​ស្គាល់ឈ្មោះ ដង ថាន់ហា យ អាយុ ៥២​ឆ្នាំ ជា​ជនជាតិ​វៀតណាម មានមុខ​របរជាបុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូ ស្នាក់នៅក្នុងកសិដ្ឋានទី ៣ របស់ ក្រុមហ៊ុន តាន បៀ ន​។​

សមត្ថកិច្ចឲ្យដឹង ថា ជនរងគ្រោះ​ស្លាប់នៅលើ ម៉ូតូវ៉េវ ពណ៌ខ្មៅ​ដែល​ពាក់​ផ្លាកលេខ​ប្រទេសវៀតណាម លេខ ៧០ S2.៥៣៣២ ។ សមត្ថកិច្ច​មូលដ្ឋាន​បានដឹង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាជន​ដែល​ឃើញ​សាកសព ។​

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ។​ជា​ជំហាន​ដំបូង​ប៉ូលិស​សន្និដ្ឋានថា​នេះ​អាចជាអំពើឃាតកម្ម ៕សរន/Ha

សមត្ថកិច្ច​ពិនិត្យ​សព​ជនរងគ្រោះ​ឈ្មោះ ដង ថា​ន់​ហាយ​(រូបថតប៉ូលិស)
សមត្ថកិច្ច​ពិនិត្យ​សព​ជនរងគ្រោះ​ឈ្មោះ ដង ថា​ន់​ហាយ​