បុគ្គលិក​កាស៊ីណូ​ម្នាក់​បោក​លុយ​ជនរងគ្រោះ​ចំនួន​៩០០.០០០​បាត​រត់​​គេចខ្លួន​បាត់​

258
ចែករម្លែក

​ដោយ​÷​ភ្នំ​ខៀវ​/​ប៉ៃលិន​:​បុគ្គលិក​កាស៊ីណូ​ជនជាតិ​ចិន​ម្នា​ក់បាន​ល្បួង​ខ្ចីប្រាក់​ស្ត្រីជន​រងគ្រោះ​ជនជាតិខ្មែរ​ចំនួន​៩០០.០០០​បាត​(​ប្រាក់​ថៃ​)​ដល់​ថ្ងៃ​កំណត់​គេចខ្លួន​បាត់ស្រមោល​។​ហេតុការណ៍​នេះ​បាន​បែកធ្លាយ​នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​ក្រោយ​ពេលដែល​ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ឱ្យជួយ​រក​យុ​ត្តិ​ធ៌​ម​តាម​ស្វែងរក​ជនបង្ក​ឆបោក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

ស្រី្ត​ជនរងគ្រោះ​មានឈ្មោះ​មិន​រ៉ា​អាយុ​៣១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​ចំណែក​ស្ត្រី​ជា​ជន​ជាតិចិន​ដែល​រត់​គេចខ្លួនបាត់​មានឈ្មោះ​សាំ​វួ​យ​យៀង​អាយុ​២៥​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ​មួយ​មាន​ទីតាំង​នៅក្នុង​ខេត្ត​ប៉ៃលិន​បាន​ល្បួង​ខ្ចីលុយ​ចំនួន​៩០០.០០០​បាត​ប្រាក់​ថៃ​( ប្រាំបួន​សែន​បាត )​។​

ជនរងគ្រោះ​ឈ្មោះ​មិន​រ៉ា​បាន​រៀបរាប់​ឱ្យដឹង​បន្តថា​មូលហេតុ​ដែលនាំឱ្យ​ខ្លួន​ទុកចិត្ត​ឱ្យ​ជនបង្ក​ខ្ចីលុយ​ដោយសារ​ស្ត្រីជន​ជាតិចិន​នេះ​មានការ​ងារ​ជា​បុគ្គលិក​កាស៊ីណូ​និង​ជា​កូនចៅ​ប្តី​របស់ខ្លួន​ទៀត​ទើប​នាង​ទុកចិត្ត​ឱ្យ​ខ្ចីលុយ​យ៉ាងច្រើន​បែបនេះ​។​ស្ត្រី​នោះបាន​សន្យាថា​នឹង​សង​វិញ​នៅ​ថ្ងៃទី​៣​ខែធ្នូ​នេះ​ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បែរជា​រត់​បាត់ស្រមោល​ទៅវិញ​៕S/

រូបថត​: ជន​ឆបោក​ឈ្មោះ​សាំ វួ​យ​យៀង និង​ពាក្យបណ្តឹង​របស់​ស្ត្រីជន​រងគ្រោះ​ឈ្មោះ មិន រ៉ា ( រូប​: ភ្នំ​ខៀវ )​