បុគ្គលិក​ជំនួយ​កប់​សាកសព​ជនរងគ្រោះ​នៃ​ជំងឺ​អេ​បូ​ឡា​បន្ថែមទៀត ខណៈ​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ១.១៦១ នាក់​នៅ​កុង​ហ្គោ​

632
ចែករម្លែក

​រូបថត​តក់ស្លុត​ជាច្រើន​បានបង្ហាញ បុគ្គលិក​ជំនួយ​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កំពុង​កប់​សាកសព​ជនរងគ្រោះ​នៃ​ជំងឺ​អេ​បូ​ឡា​ចំនួន​បួន​នាក់​បន្ថែមទៀត ខណៈដែល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ១.១៦១ នាក់​។​

​ការ​បញ្ចុះសព​មនុស្ស​ទាំង​បួន​នាក់​នេះ​បាន​ធ្វើឡើង​នៅ​ទី​បញ្ចុះសព​កាន់​ហ្ស៊ុ​ន​ហ្សា (Kanzunza) នៅ​ទីក្រុង​ប៊ូ​តឹ​ម​បូ (Butembo) ក្នុង​ខេត្ត​គី​វូ ភាគ​ខាងជើង​ប្រទេស​។​

​ទីក្រុង​ប៊ូ​តឹ​ម​បូ​គឺជា​ចំណុចកណ្តាល​បច្ចុប្បន្ន​នៃ​ការរីក​រាលដាល​ជំងឺ​អេ​បូ​ឡា​លើក​ទី ១០ របស់​ប្រទេស​កុង​ហ្គោ កន្លែង​ដែល​បណ្ឌិត​ជេ​រ៉េមី ហ្វា​រ៉ា ប្រធាន​អង្គការ Wellcome Trust ដែល​សកម្ម​ក្នុង​ប្រតិបត្តិការ​ជំនួយ​នៅក្នុង​ប្រទេស​នេះ ជឿជាក់ថា វា​ជាការ​ផ្ទុះ​ជំងឺ​អេ​បូ​ឡា​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។​

​ទោះបី​អ្នកឯកទេស​ព្រមាន​ថា​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា “​លែង​អាច​គ្រប់គ្រង​បាន​” ក៏ដោយ ក៏ប៉ុន្តែ​ភាព​រឹងទទឹង​របស់​ស​ហគ​មន៍​ក្នុងស្រុក​ចំពោះ​កម្មវិធី​ឆ្លើយតប​នឹង​ជំងឺ​អេ​បូ​ឡា​នៅតែ​រីក​រាលដាល​ហើយ​ជា​ញឹកញាប់​គឺមាន​អំពើហិង្សា​។​

​នៅ​កន្លែង​បញ្ចុះសព ពួក​អ្នកស្រុក​ខឹងសម្បារ​និង​មាន​មន្ទិលសង្ស័យ​ជាច្រើន​នាក់​បាន​គប់​ដុំថ្ម​ដាក់​បុគ្គលិក​សុខាភិបាល​និង​រារាំង​កន្លែង​បញ្ចុះសព​។​

​ពួក​អ្នក​តវ៉ា​បាន​ដុត​ភ្លើង​អំឡុង​ការធ្វើ​បាតុកម្ម ដោយ​បង្ខំ​ឱ្យ​ប៉ូលិស​ប្រដាប់អាវុធ​ចេញមក​ធ្វើ​អន្តរាគមន៍​។

​តួលេខ​ពី​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា មនុស្ស​ជាង ១.៦០០ នាក់​បាន​ឆ្លង​ជំងឺ​អេ​បូ​ឡា តាំងពី​ការផ្ទុះ​ឡើង​ចុងក្រោយ​បំផុត​នៃ​ជំងឺ​នេះ​បានចាប់ផ្តើម ដោយ​នាំឱ្យ​ស្លាប់​ជាង ១.០០០ នាក់​។​

​កាលពី​ចុង​សប្តាហ៍ អ្នកជំនាញ​ម្នាក់​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​ថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​ក្នុងប្រទេស​នេះ​អាច​អាក្រក់​ខ្លាំង​ដូច​កាល​ឆ្នាំ ២០១៤ ក្នុងប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​ចឹ​ង​៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិក​ជំនួយ​កប់​សាកសព​ជនរងគ្រោះ​នៃ​ជំងឺ​អេ​បូ​ឡា​បួន​នាក់​ទៀត​កាលពី​ថ្ងៃអាទិត្យ