បុគ្គលិក​ថែទាំ​កុមារ​នៅ​វៀតណាម​វាយ​ក្មេងៗ​ស្រស់ៗ ឥឡូវ​ត្រូវ​ប្រឈម​ជាប់គុក ៣ ឆ្នាំ​

389

​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយពេល​រូបភាព​ដ៏​តក់ស្លុត​បង្ហាញ​បុគ្គលិក​ថែទាំ​កុមារ​រូបនេះ​វាយដំ​ទាត់​ធាក់​ទះកំផ្លៀង​ក្មេងៗ ល្បី​រាលដាល​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​សា​លាម​ត្តេ​យ្យ​ឯកជន​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ត្រូវបាន​បកអាក្រាត បន្ទាប់ពី​វីដេអូ​នៃ​ការវាយដំ​កុមារ​ត្រូវបាន​ចែកចាយ​យ៉ាង​ផុសផុល​ពេញ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​កាសែត​និស្សិត​មួយ​បាន​ផ្សាយ​វីដេអូ​ដ៏​តក់ស្លុត​នេះ បន្ទាប់ពី​ដឹង​តម្រុយ​អំពី​ការរំលោភបំពាន​លើ​កុមារ​នៅឯ​សា​លាម​ត្តេ​យ្យ ដែល​ឥឡូវនេះ​ត្រូវបាន​បិទទ្វារ​ហើយ​។​

​ម្ចាស់​សាលា​ម​ត្តេ​យ្យ​ឈ្មោះ ផាំ ធី មី លី​ញ ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ កំពុង​ទះកំផ្លៀង និង​វាយ​នឹង​រំពាត់​ទៅលើ​ក្មេង​ចំនួន ៣០ នាក់ នៅក្រោម​ការថែទាំ​របស់​ខ្លួន ហើយ​ឥឡូវនេះ​បាន​សារភាពថា ក្មេងៗ​ទាំងនោះ​ត្រូវបាន​ដាក់ទណ្ឌកម្ម​ដោយសារតែរ​ពិស​ខ្លាំងពេក​។​

​ឪពុកម្តាយ​បាន​សម្រុកចូល​មណ្ឌល​នេះ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ដើម្បី​ជួយសង្គ្រោះ​កូនៗ​ពួកគេ បន្ទាប់ពី​វីដេអូ​ថត​ដោយ​សម្ងាត់​នេះ​ត្រូវបាន​ចែកចាយ​ពេញ​អន​ឡាញ​។​

​ប៉ូលិស​បាន​បិទ​សា​លាម​ត្តេ​យ្យ​នេះ​ចោល​ហើយ ខណៈពេលដែល​ម្ចាស់​សាលា​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ៣ ឆ្នាំ​ពីបទ​រំលោភបំពាន​កុមារ​។

​សមាជិក​បុគ្គលិក​២​រូប​ផ្សេងទៀត ឈ្មោះ ក្វាន និង ឈ្មោះ តៅ មិន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ទេ​៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់​សាលា​ម​ត្តេ​យ្យ​ឈ្មោះ ផាំ ធី មី លី​ញ ប្រឈម​ជាប់គុក ៣ ឆ្នាំ ពីបទ​រំលោភបំពាន​ក្មេងៗ