បុគ្គលិក​ពេទ្យ​ចិន​ជាច្រើន​នាក់​ត្រឡប់​ចូល​ធ្វើការ​វិញ​បន្ទាប់​ពី​ជាសះស្បើយ​ពី​វីរុស​COVID-19

150
ចែករម្លែក

​បុគ្គលិក​ពេទ្យ​ចំនួន​៤​នាក់​ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​Hankou នៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន​បាន​វិលត្រឡប់​ចូលធ្វើការ​វិញ កាលពី​ថ្ងៃទី​២២​ខែ​កុម្ភៈ​ បន្ទាប់​​ពី​ពួកគេ​បាន​ជាសះស្បើយ​ពី​វីរុស​COVID-19​។​

​យោង​តាម​វេបសាយ​xinhuanet បានដឹងថា កាលពី​ពេលមុនេះ បុគ្គលិក​ពេទ្យ​ជាច្រើន​នាក់​នៅ​មន្ទីរពេទ្យ​Hankou ដែល​បាន​ឆ្លង​វីរុស​COVID-19 បាន​ស្ម័គ្រ​​ចិត្ត​វិលត្រឡប់​ទៅ​ចូល​ធ្វើការ​របស់​ពួក​គេ​វិញ បន្ទាប់ពី​បាន​ជា​ពី​ជំងឺ​នេះ​។ រហូត​មកដល់ពេលនេះ បុគ្គលិក​ពេទ្យ​ជាង​១០​នាក់​ដែល​បាន​ជា​ពី​ជំងឺ​នេះ បាន​វិល​​​ត្រ​​ឡប់​ទៅ​ធ្វើការ​វិញ​។​

​ក្នុងពេល​ជាមួយគ្នា មាន​របាយការណ៍​ថា វេជ្ជបណ្ឌិត​ស្រី​ម្នាក់​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​វូ​ហាន បាន​ស្លាប់​ដោយ​វីរុស​COVID-19​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​។​

​លោកស្រី​វេជ្ជបណ្ឌិត សៀ ស៊ី​ស៊ី អាយុ​២៩​ឆ្នាំ គ្រូពេទ្យ​ខាង​ក្រពះ ​ពោះវៀន បាន​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ក្នុង​ពេលធ្វើកា​រ​នៅ​មន្ទីរពេទ្យ Union Jiangbei Hospital​ក្នុង​​ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី​។​លោកស្រី​បាន​ចូល​ដេកពេទ្យ​កាលពី​ថ្ងៃ​១៩​មករា និង​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ធំ​ក្រោយ​ស្ថានភាព​ជំងឺកាន់តែ​អាក្រក់​ទៅ​។​

​លោកស្រី​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទោះ​ជា​ក្រុម​វេជ្ជបណ្ឌិត​ជា​សហការី​ព្យាយាម​សង្គ្រោះ​ជីវិត​លោក​ស្រីក្តី​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​/Ha

បុគ្គលិក​ពេទ្យ​បាន​ជា​ពី​ជំងឺ​COVID-19 បាន​វិលត្រឡប់​ទៅ​ចូលធ្វើការ​វិញ​ប្រយុទ្ធ​នឹង​ជំងឺដដែល​វិញ​