បុគ្គលិក​រដ្ឋការ​វៀត​ណា​ម​កំពុង​ទន្ទឹង​ចាំ​ប្រាក់ខែ​៦៩​ដុល្លារ​

549
ចែករម្លែក

​រដ្ឋាភិបាល​វៀតណាម​បាន​ស្នើ​ឱ្យ​បង្កើន​ប្រាក់​ឈ្នួល​មូលដ្ឋាន​ប្រចាំ​ខែ​សម្រាប់​បុគ្គលិក​ស៊ីវិល​ឱ្យ​កើនឡើង​ដល់​៧​ភាគរយ​ស្មើនឹង​១,៦ លាន​ដុង ( ៦៩​ដុល្លារ​)​នៅ​ឆ្នាំ ២០២០ ។​

​សំណើ​នេះ​ត្រូវបាន​លើកឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក​ឌី​ញ ទៀន យុង កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា​នៅ​ពេល​រាយការណ៍​ទៅ​រដ្ឋសភា​អំពី​ការអនុវត្ត​ថវិកាជាតិ​ឆ្នាំ​២០១៩ និង​ដាក់​ផែនការ​សម្រាប់​ឆ្នាំ ២០២០ ។​

​លោក​ង្វៀន ដឹក ហាយ ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​និង​ថវិកា​របស់​រដ្ឋសភា​បាន​ទាញ់​ទាញ​ការយកចិត្តទុកដាក់​លើ​ការជំទាស់​ដែល​ថា​ការ​តម្លើង​ប្រាក់ខែ​នេះ នឹងត្រូវ​​ពិចារណា​ឡើងវិញ​ពីព្រោះ​វា​ដូរ​ការចំណាយ​ថវិកា​ទៅ​ការប្រើប្រាស់​ថវិកា​ជាជាង​ការវិនិយោគ​ក្នុង​ការអភិវឌ្ឍន៍​។​

​ប្រាក់ខែ​ត្រូវបាន​គណនា​ដោយ​គុណ​នឹង​ប្រាក់​ឈ្នួល​គោល​ដែល​ឥឡូវនេះ​មាន​ចំនួន​១,៤៩ លាន​ដុង (៦៤ ដុល្លារ​) បន្ទាប់ពី​មាន​ការដំឡើង ៧,២ ភាគរយ​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​​ជាមួយនឹង​កត្តា​កំណត់​ដំឡើង​ដោយ​ផ្អែក​លើ​ចំណេះដឹង​និង​និង​បទពិសោធន៍​។​

​បុគ្គលិក​ក្នុង​វិស័យ​សាធារណៈ​បាន​ត្អូញត្អែរ​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា​ប្រាក់ខែ​របស់​ពួកគេ​ទាប​ពេក​។ ពួក​អ្នកសេដ្ឋកិច្ច​ក្នុងស្រុក​បាន​និយាយ​នៅ​កិច្ចប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​វា​ជា​​ប្រាក់​ឈ្នួល​ទាប​បាន​ហើយ​វា​នឹង​បន្ត​ជំរុញ​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​។​

​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​បង្ហាញថា កាលពី​ចុងឆ្នាំ ២០១៧ មាន​មនុស្ស​ជាង ៥,២ លាន​នាក់​ដែល​ធ្វើការ​ក្នុង​វិស័យ​សាធារណៈ​។ ទំហំ​នៃ​វិស័យ​សាធារណៈ​របស់​ប្រទេស​វៀតណាម​​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ប្រជាជន គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​បុគ្គលិក​រដ្ឋការ​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។​នេះ​បើ​យោងតាម​ធនាគារពិភពលោក World Bank​។​

​កាលពី​ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រី លោក​ង្វៀន សួន ហ្វ៊ុក បាន​បញ្ជា​ឱ្យ​ការិយាល័យ​រដ្ឋាភិបាល កាត់បន្ថយ​ចំនួន​បុគ្គលិក​ពី ១,៥ ទៅ ២ ភាគរយ ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល ៥​ឆ្នាំ​​ខាងមុខ​។​ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់​នៅ​វៀតណាម​កាលពី​ឆ្នាំមុន គឺ ២.៥៨៧ ដុល្លារ​៕​ដោយ​៖​សុខា​/sn

ប្រជាជន​បំពេញ​ឯង​សារ​នៅ​ការិយាល័យ​សាធារណៈ​មួយ​នៅ​ទីក្រុង​ហូ​ជី​មី​ញ