បុគ្គលិក​អាកាសយានដ្ឋាន​ភ្ញាក់ផ្អើល ពេល​បុរស​ម្នាក់​បង្ហាញ​លិខិតឆ្លងដែន​បញ្ជាក់ថា​គាត់​អាយុ ១២៣ ឆ្នាំ​

196
ចែករម្លែក

បុគ្គលិក​អាកាសយានដ្ឋាន​ក្រុង​អា​ប៊ូ ដា​ប៊ី (Abu Dhabi Airport) ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​បុរស​ម្នាក់​បង្ហាញ​លិខិត​ឆ្លង​ដែល​បញ្ជាក់ថា គាត់​មាន​អាយុ​វែង​រហូតដល់​ទៅ ១២៣ ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​លិខិតឆ្លងដែន​របស់​លោកតា ស្វាមី ស៊ី​វ៉ា​ណាន​ដា (Swami Sivananda) បង្ហាញថា គាត់​កើត​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៨៩៦ នៅ​បេ​ហា​ឡា (Behala) ប្រទេស​ឥណ្ឌា​។

Abu Dhabi airport staff

​លោកតា ស៊ី​វ៉ា​ណាន​ដា បានធ្វើ​ដំណើរ​ពី​ក្រុង​កុល​កាតា (Kolkata) ប្រទេស​ឥណ្ឌា ឆ្ពោះទៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethihad Airways​ហើយ​បាន​ឈប់​សំចត​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។

Abu Dhabi airport staff

​ប្រសិនបើជា​ការពិត​ដូច​បានបញ្ជាក់​ក្នុង​លិខិតឆ្លងដែន​របស់គាត់​មែន គាត់​គឺជា​មនុស្ស​ចាស់​បំផុត​នៅក្នុង​លោក​។ លោកតា​បាន​បាត់បង់​ឪពុកម្ដាយ​តាំងពី​គាត់​មាន​អាយុ​ទើបតែ ៦ ឆ្នាំ ហើយ​ត្រូវ​សាច់​ញាត់​ប្រគល់​ទៅឱ្យ​គ្រូ​បណ្ដុះ​ស្មារតី​ម្នាក់ ដែល​គាត់​បានធ្វើ​ដំណើរ​ជាមួយ​ជុំវិញ​ប្រទេស​ឥណ្ឌា មុនពេល​មក​តាំង​ទីលំនៅ​ក្នុង​ក្រុង​ពារានសី (Varanasi)​។ គាត់​បាន​បង្ហើប​អាថ៌កំបាំង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ថា រូបមន្ត​ដែល​ធ្វើឱ្យ​គាត់​អាយុ​វែង​ដោយសារ​ការហាត់​យូ​ហ្គា ការ​កាន់​វិន័យ​ល្អ និង​ការ​នៅ​លីវ​៕ ប្រែ​សម្រួលៈ​ខុម​

Abu Dhabi airport staff
Abu Dhabi airport staff
Abu Dhabi airport staff
Abu Dhabi airport staff