បុណ្យកឋិន​ទាន​ដែល​ផ្តួចផ្តើម​ដោយ​លោ​ឧត្ដមសេនីយ៍ឯក ឈួន ថាវ​រិន្ទ ដង្ហែ​ទៅកាន់​វត្ត​បទុម​រាជា​ស្រុក​ព្រែក​ប្រសព្វ​

693
ចែករម្លែក
  • 13
    Shares

ដោយ​: សេង​ឃួន / ខេត្តក្រចេះ​: អង្គ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​លោ​ឧត្ដមសេនីយ៍ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ មេបញ្ជាការរង​កង​ទ​ព័​ជើង​អាកាស និង​សមាជិក​គណៈកម្មការ​ថ្នាក់កណ្ដាល​គណៈបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ក្រចះ និង​អនុប្រធាន​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រែក​ប្រសព្វ និង​លោកស្រី ឈុន ផា​ណ្ណា បាន​មូលមតិ​គ្នា​ដង្ហែរ​អង្គ​ឋិ​ន​ទាន​ទៅកាន់​វត្ត​បទុម​រាជា​ដីដុះ ស្ថិតក្នុង​ភូមិ​ដីដុះ​លើ ឃុំ​ព្រែក​ប្រសព្វ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

​កឋិនទាន​នេះ ដើម្បី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​សម​ទ្ធិ​ផល​នានា ក្នុង​វត្ត​បាន​ចំនួន​ជិត​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង​៧៨​លាន​រៀល ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ បានលើកឡើង​អត្ថន័យ​បុណ្យកឋិន​ថា ហេតុដែល​នាំ​ឲ្យ​មាន​បុណ្យកឋិន​នេះ គឺមាន​៣​យ៉ាង​ទី​១៖​មាន​សេចក្ដី​សទ្ធា​ជ្រះថ្លា​ជឿ​ព្រះពុទ្ធ​ព្រះធម៌ ព្រះសង្ឃ​។ ទី​២៖ ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្វេក​តក់ស្លុត​។ ទី​៣៖ ស្អាតស្អំ​ដោយ​កាយវិការ​ចិត្ត​មិន​ធ្វើអំពើ​បាប មិន​កាប់សម្លាប់​មិន​លួច មិន​ប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ មិនចេះ​ភរ​កុហក់​បោកប្រាស់ មិន​ចងគំនុំ​មាន​បញ្ហា​បី​ក្នុង​ខ្លួន ទើបបាន​កើតជា​បុណ្យ និង​បុណ្យកឋិន​ជា​ទាន​ដ៏​វិសេសវិសាល​អ្នក ដែល​បានធ្វើ​បុណ្យកឋិន​នេះ តែងតែ​ទទួលបាន​ផល្លា​អនិស​ង្ឃ​ច្រើន​។​

​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​បន្ត​ឲ្យ​ដឹងថា ពិធីបុណ្យ​កឋិន​ជា​ពី​បុណ្យ​មួយ​ចាប់ផ្ដើម ធ្វើ​បន្ទាប់ពី​បុណ្យ​ចេញ​វស្សា បុណ្យកឋិន​តែងតែ​ដង្ហែ​ចូល​គ្រប់់​ទី​អារាម​ទាំងអស់ ពុំមាន​ទំនេរ​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅកាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃទី​១៥​កើត ខែ​ក​ក្តិ​ក ហើយ​បើ​ទី​អារាម​ណាមួយ មិនមាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​នោះ ក៏​ត្រូវតែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ​។​

​ពិធី​ហែ​អង្គ​កឋិន​ទៅកាន់​ទី​អារាម​នីមួយៗ គេ​រៀបចំ​ធ្វើឡើង​យ៉ាង​អធិក​អធម្ម សប្បាយរីករាយ​យ៉ាង​ក្រៃលែង អ្នក​ផ្ដើមបុណ្យ​បានរៀបចំ​បរិក្ខា​កឋិន​មាន​ត្រៃចីវរ ចិ​វរ សង្ឃា​ដិ ស្បង់ ព្រម​ដោយ​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា បាត ចានស្រាក់ កាំបិត​ចេស ម្ជុល ថង់យាម ឆ័​ត្រ​ជាដើម សព្វគ្រប់​អស់ហើយ គេ​នាំគ្នា​ហែ​ទៅ​ទី​អារាម ដែល​បាន​កំណត់ទុក​។ បើ​កឋិន​នោះ​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ គេ​ជួបជុំគ្នា​ពី​ព្រលឹម​រួច​នាំគ្នា​ឡើង​រថយន្ត​សំដៅទៅ​វត្ត​នោះ បើ​វត្ត នៅតាម​ដង​ទន្លេ គេ​ជិះទូក​រឺ កប៉ាល​ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​មួយឆ្នាំ​នៃ​វត្ត អារាម​នីមួយៗ​ទទួល​អង្គ​កឋិន​បាន​មួយដង​តែប៉ុណ្ណោះ​។​

​កឋិនទាន ជា​ចីវរ​ទាន​ដូច​ទាន​ទាំងពួង​ដែរ តែមាន​ឈ្មោះ​វិសេស​តាម​កាលបរិច្ឆេទ ដែល​ហៅថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើនជាង​ចីវរ​ទាន​ទាំងឡាយ​ទាំងពួង ព្រោះ​ប្លែក​ពី​ទាន​ឯទៀត​៕