បុណ្យមាឃបូជា​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ពុទ្ធ​បរិ​ស័​ទ​នាំគ្នា​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ​នៅ​ក្រុង​ស្វាយរៀង​សូត្រមន្ត​ចម្រើន​ព្រះ​បរិ​ត​នៅតាម​ទីវ​ត្ត​

596
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​ពិធីបុណ្យ​មាឃបូជា ត្រូវបានធ្វើ​នៅ​ថ្ងៃ ១៥ កើត ខែ មាឃ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ កុម្ភៈ គឺជា​បុណ្យ​សំខាន់​លំដាប់​លេខ​២ ក្នុង​ព្រះពុទ្ធ​សាសនា បន្ទាប់ពី បុណ្យពិសាខបូជា ។ ទោះយ៉ាងណា បុណ្យមាឃបូជា (​និង​បុណ្យ​ពិសាខបូជា​) គឺជា​បុណ្យ​បវេណី​របស់​ពុទ្ធសាសនិក គឺ​មិនមែនជា​បុណ្យ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ ពោល​គឺជា​បុណ្យ​ដែល​ត្រូវបាន​តាក់តែងឡើង​ដោយ​ពុទ្ធបរិស័ទ ហើយ​មិនមែន​ត្រូវបាន​បញ្ញត្តិ​ឡើង​ដោយ​ព្រះសម្មាសម្ពុទ្ធ​ឡើយ។​

​ដោយឡែក​សំរាប់​ពិធីបុណ្យ​មាឃបូជា​សំរាប់​ឆ្នាំនេះ ​ក៏​មិន​ខុសពី​បណ្តា​ឆ្នាំមុនៗ​នោះដែរ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធ​បរិ​ស័​ទជិត​ឆ្ងាយ​បាននាំគ្នា​មកកាន់​ទី​វត្ត​ពោធិ៍​ថ្មី​ស្ថិតនៅក្នុង​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង ​ហើយ​បាននាំគ្នា​ចាប់​ផ្តើមធ្វើ​ពិធី​ដង្ហែរ​ក្បួន​ចេញ​ពី​វត្ត នៅវេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​១៥ ​កើត ​ខែមាឃ​ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩ ឆ្ពោះ​ទៅតាម​ដងផ្លូវ​មួយចំនួន​ ដើម្បី​បង្ហាញ​អំពី​ជំនឿ​និង​ការគោរព​ប្រ​ណិ​ប័ត​ទៅលើ​វិស័យ​ព្រះពុទ្ធសាសនា​ តាំងពី​យូរលង់​ណាស់​មកហើយ​។​

​ដោយឡែក​នៅ​ក្រុង​ស្វាយរៀង​ពុំ​មានការ​ដង្ហែរ​ក្បួន​នោះទេ ​គឺ​ព្រះសង្ឃ​ពុទ្ធបរិស័ទ​បានរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នៅតាម​ទីវ​ត្ត​អារាម​ ដោយមាន​ការសូត្រ​មន្ត​ចម្រើន​ព្រះ​បរិ​ត្ដទៅ​តាម​ទំនៀម​ទំលាប់​តាំងពី​បូរាណ​កាល​រៀងមក​។​

​គួរ​រំលឹក​ផងដែរ​ថា ចំពោះ​ប្រវត្តិ​សង្ខេប​នាំ​ឲ្យ​មានបុណ្យ​មាឃបូជា​គម្ពីរ​ក្នុង​ពុទ្ធសាសនា ហើយ​ដែល​ត្រូវបាន​គេ​បង្កើតជា​ផ្ទាំងគំនូរ​ជាច្រើន បាន​ចែងថា នៅ​ថ្ងៃ​១៥​កើត ខែមាឃ មុន​ព​ទ្ធ​សករាជ ៣​ខែ បន្ទាប់ពី​ព្រះ​សិទ្ធត្ថ​គោត្ត​ម បាន​ត្រាស់ដឹង​ជា​ព្រះ​សម្ម​សម្ពុទ្ធ និង​បាន​បំពេញ​ពុទ្ធកិច្ច​អស់​រយៈ​៤៥​ព្រះវស្សា ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ជន្ម​ជិត​គម្រប់​៨០​ព្រះវស្សា ព្រះ​ពុទ្ធអង្គ​បានប្រកាសថា ព្រះអង្គ​នឹង​យាង​ចូល​បរិនិព្វាន​ក្នុង​រយៈពេល​៣​ខែ​ទៀត ហើយ​ព្រឹត្តិការណ៍​នោះ ត្រូវបាន​ហៅថា ការប្រកាស​ដាក់​អាយុសង្ខារ​។

​មួយទៀត​គឺ​នៅ​ប្រទេស​ឥណ្ឌា នា​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ​នា ថៃ្ង​ទី​១៥ កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​អង្គ​ចំនួន​៩​ខែ មាន​សមាជិក​សង្ឃ ចំនួន​១.២៥០ អង្គ​គត់ ដែល​សុទ្ធតែជា​ព្រះអរហន្ត​បាន​ហោះ​ពី​ទី​រៀងៗ​អង្គ​ទៅ​គាល់​ព្រះ​សម្ម​សម្ពុទ្ធ​នៅក្នុង​ព្រៃ​ឬ​ស្សី បង្កើតបានជា​មហាសន្និបាត​មួយ​។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ បានប្រកាស​គោលការណ៍ ចំនួន​១១​ប្រការ ដែល​ត្រូវបាន​ហៅថា ឱវាទ​បាដិមោក្ខ។ ឱវាទ​បាដិមោក្ខ គឺជា​មាគ៌ា​គោល​សម្រាប់​មនុស្ស​គ្រប់រូប​ប្រព្រឹត្ត​កាន់ និង យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នកដទៃ​ឱ្យ​ប្រព្រឹត្ត​កាន់​ដែរ​។ ព្រះ​សារីបុត្រ ត្រូវបាន​ប្រកាស​ជា​អគ្គសាវ័ក​ស្តាំ រីឯ​ព្រះ​មោគល្លាន ត្រូវបាន​ប្រកាស​ជា​អគ្គសាវ័ក​ឆ្វេង​នៅក្នុង​មហាសន្និបាត​នោះដែរ​។ ពុទ្ធសាសនិក​ទូទាំង​ពិភពលោក រៀបចំ​ពិធីបុណ្យ​មាឃបូជា ដើម្បី​រម្លឹក​ព្រឹត្តិការណ៍​ទាំង​នោះឯង​៕B/