បុណ្យអុំទូកថ្ងៃចុងក្រោយ ! ស​ម្តេចតេជោ ហ៊ុន សែន សូមកុំជឿ​ពាក្យភូតកុហកដោយក្រុមបំពុល​សង្គមមួយចំនួនតូច ដែលមិនចង់​ឃើញពីការរីកចម្រើនរបស់ប្រទេស​ជាតិ

255
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ព្រះរាជពិធីបុណ្យអុំទូកឈានចូលថ្ងៃចុងក្រោយ ហើយ ខណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “សូមកុំជឿពាក្យភូតកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ”។

សម្តេចតេជោ មានប្រសាសន៍ថា ជាធម្មតាទៅហើយ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាម និង ពាក្យប្រឌិតភូតកុហកបោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គម បំណងធ្វើអោយពលរដ្ឋភ័យខ្លាច។

បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា “រាជរដ្ឋាភិបាល សូមធានាជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង”។

តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន សូមអញ្ជើញបងប្អូនជនរួមជាតិកម្សាន្តសប្បាយនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកថ្ងៃនេះនិង សង្ឃឹមថាបងប្អូនជនរួមជាតិ និង កូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និង អន្តរជាតិបានចូលរួមកម្សាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស ៕B/