បុណ្យអុំទូក​ក្រុមហ៊ុន​សែ​ល​កាត​ប្រគល់​រង្វាន់​កញ្ចប់​ធំ​ដល់​អតិថិជន​សរុប​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​

821
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​នាឱកាស​ក្នុងអំឡុង​ថ្ងៃបុណ្យ​អុំទូក​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់រ​ង្វាន់​ដល់​អតិថិជន​របស់ខ្លួន​ជាច្រើនរូប​ដែល​បានឈ្នះ​រង្វាន់​តាមរយៈ​ការ​ផ្សងសំណាង​នានា​ដោយ​រួម​សរុប​ទឹកប្រាក់​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​

បើតាម​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​ក្នុងការ​ប្រគល់​រង្វាន់​ដល់​អតិថិជន​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក​កន្លងមក​គឺ​សរុប​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​។

​ចំពោះ​ការប្រគល់​រង្វាន់​នេះដែរ​គឺ​បាន​ទៅលើ​អតិថិជន​ដែល​បានឈ្នះ​ក្នុង​កម្មវិធី​នានា​ដូចជា ផ្ញើ​សារ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ កម្មវិធី I KNOW I KNOW និង កម្មវិធី​ស្ទូច​ម៉ូតូ​ជាដើម​។​

ចំពោះ​កម្មវិធី​ផ្ញើ​សារ​ដើម្បី​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​វិញ​បើ​សរុប​ទឺ​ក​ប្រាក់​មាន​រហូតដល់​៩​ម៉ឺន​ដុល្លារ​។​ចំ​ណែ​កម្មវិធី​IKNOWIKNOW​វិញ​មាន​អ្នកឈ្នះ​រង្វាន់​១​នាក់​ដែល​ក្នុងនោះ​ម្នាក់ៗ​បានឈ្នះ​រង្វាន់​ម៉ូតូ​YAMAHAJanus2018១​គ្រឿង​។​ដោយឡែក​អ្នកឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ស្ទូច​ម៉ូតូ​ចំនួន​១១​នាក់​ដែល​ក្នុងនេះ​ម្នាក់ៗ​បានឈ្នះ​រង្វាន់​ម៉ូតូ YAMAHA Janus 2018 ចំនួន​១​គ្រឿង​។​

ជាមួយ​ការផ្តល់​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​នេះ​ក្រុមហ៊ុន​សែ​ល​កាត​ក៏បាន​ប្រកាស​ពី​ការផ្តល់​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​ក្នុង​កម្មវិធី​អុំទូក​ផងដែរ​ក្នុងនោះ​ដូចជា​រង្វាន់​ម៉ូតូ Zoomer XS-2018 ទូ​រស​ព័​ទ្ទ​IPoneMaxiponeXRAppleWatchSeries4​និង​កាដូរ​ជាច្រើន​ទៀត​ជា​រៀងរាល់ថ្ងៃ​។​

រង្វាន់​ទាំងអស់នេះ​គឺ​គ្រាន់តែ​អតិថិជន​បញ្ចូល​ទឹកប្រាក់​ចាប់ពី​១​ដុល្លារ​ដើម្បី​យក​លេខ​កូដ​សំណាង​ហើយ​ដកយក​កាដូ​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខ​៕S/

នាឱកាស​បុណ្យអុំទូក​នេះ​ក្រុមហ៊ុន​សែ​ល​កាត​ប្រគល់​រង្វាន់​កញ្ចប់​ធំ​ដល់​អតិថិជន​សរុប​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​