បុណ្យអុំទូក​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​២៩៧,​ប្រទីប​ចំនួន​១៤​ចូលរួម​បណ្តែត​

723
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ​ពី​ថ្ងៃទី​១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ មាន​ទូក​ចូលរួម​សរុប ២៩៧​ទូក មកពី​បណ្តាល​រាជធានី ខេត្ត​។​ទូក​អុំ​បុរស​មាន ១៦៧​ទូក អូក​អុំ​នារី មាន ១​ទូក ។​ទូក​ចែវ​បុរស​មាន ៣០​ទូក ទូក​ចែវ​នារី​មាន ២​ទូក​។ ទូក​ខ្នាត​អន្តរជាតិ​បុរស ៩៥​ទូក ទូក​ខ្នាត​អន្តរជាតិ​នារី ២​ទូក ដែលមាន​អ្នក​កីឡាករ កីឡាការិនី សរុប ១៩.២១៤​នាក់​។​

​ចំពោះ​ប្រទីប​របស់​ស្ថាប័នរដ្ឋ​ដែល​ចូលរួម​បណ្តែត​មាន​ចំនួន​១៤​ប្រទីប​មានដូចជា​:១.​ប្រទីប​ព្រះបរមរាជវាំង​,២.​ប្រទីប​ព្រឹទ្ធសភា​,៣. ប្រទីប​រដ្ឋសភា​,៤. ប្រទីប​រាជរដ្ឋាភិបាល​,៥. ប្រទីប​ក្រសួងយុត្តិធម៌​។​៦. ប្រទីប​ក្រសួងការពារជាតិ​,៧. ប្រទីប​ក្រសួងមហាផ្ទៃ​,៨. ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​,៩.​ប្រទីប​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​,១០.​ប្រទីប​ក្រសួងពាណិជ្ជកម្ម​,១១.​ប្រទីប​ក្រសួងទេសចរណ៍​,១២.​ប្រទីប​ក្រសួង​រ៉ែ​និង​ថាមពល​,១៣.​ប្រទីប​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​,​និង​១៤.​ប្រទីប​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕S/​