បុណ្យ​ចម្រើន​ព្រះ​ជ​ន្មៈ​មណ្ឌល​គី​រី​ឆ្នាំនេះ​ទោះបី​មាន​ភ្លៀង​ច្រើន​ក៏​ទេសចរ​ជាតិ​កើនឡើង​ជាង​ ៥០​ភាគរយ​

1695
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​នា​រដូវវស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ទេសភាព​នៃ​ធម្មជាតិ​ដែល មាន​វាល​ស្មៅ​ព្រៃព្រឹក្សា​លតា​វ​ល្លិ៍​បាន​ប្រែ​ពណ៌​ជា​ខៀវស្រងាត់​ប្រៀបបាន​នឹង​ផ្ទាំងគំនូរ​ជាទី​គយគន់​។​ហេតុផល​នេះ​ក្នុង​ចំណោម​ចំណុច​ជាច្រើន​ដែល​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ​ជិត​ឆ្ងាយ​ចូលមក​កម្សាន្ត​ខេត្តមណ្ឌលគិរី​ច្រើន​ឡើងៗ​គួរឱ្យកត់សម្គាល់​។​ទេសចរ​ជាតិ​បាន​កើនឡើង​ជាង​៥០​ភាគរយ​ក្នុងឱកាស​បុណ្យចម្រើន​ព្រះជន្ម​ព្រះ​ករុណា​នា​ឆ្នាំនេះ​។​

បុណ្យ​ចម្រើន​ព្រះ​ជ​ន្មៈ​មណ្ឌល​គី​រី​ឆ្នាំនេះ​ទោះបី​មាន​ភ្លៀង​ច្រើន​ក៏​ទេសចរ​ជាតិ​កើនឡើង​ជាង​
៥០​ភាគរយ​(រូបចាន់បុត្រ)

​មន្ត្រី​ទេសចរណ៍​អះអាងថា​នៅក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំនេះ​ខេត្តមណ្ឌលគិរី​គឺមាន​ភ្ញៀវ​ទេសចរ​​មក​កម្សាន្ត​ជាង ១៨​ម៉ឺន​នាក​។​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​មាន​មនុស្ស កកកុញ​។

​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​បាន​ឲ្យ​ដឹងថា​នៅក្នុង​ឱកាស​ថ្ងៃ​ឈប់ សម្រាក​រយៈ​​ពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃ​១៥​ខែឧសភា​កន្លងទៅនេះ​ខេត្តមណ្ឌលគិរី​គឺមាន​ភ្ញៀវទេសចរ មក​កម្សាន្ត​ជាង​១៨​ម៉ឺន​នាក់​។​ចំនួន​នេះ​នៅតែ​បន្ត​កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ ​លោក​​​បន្តថា​កត្តា​ដែល​ទាក់ទាញ​ទេសចរ​ឲ្យ​មកលេង​ក្នុង​ខេត្ត​មណ្ឌលគិរី​កាន់តែ​ច្រើនឡើង​បែបនេះ​ដោយសារ​តែ​ខេត្តមណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែលមាន​អាកាសធាតុ​ត្រជាក់​។​សំបូរធនធាន​ធម្មជាតិ​និង​រមណី​ដ្ឋា​ន​ជាច្រើន​។​ជាពិសេស​នោះ​ខេត្ត​មួយ​នេះ​បាន​រក្សា​នូវ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ​យ៉ាង​ល្អប្រសើរ​។​ចំណែក​ប្រព័ន្ធ​ផ្លូវថ្នល់​ទៀត​នោះ​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត​ក៏បាន​ត​ភ្ជាប់​គ្នា​យ៉ាង​ល្អប្រសើ​ផងដែរ​។

លោក​បាន​បន្តថា​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ភាគច្រើន​តែងតែ​ឡើងទៅ​រមណី​ដ្ឋា​ន វប្បធម៌​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បូ​ង​សួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​សមុទ្រ​ឈើ ។​ជាពិសេស​រមណីយ​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា​តែម្តង​។
​លោក​​បន្ថែមថា​ក្នុងឱកាស​ឈប់សម្រាក​នេះដែរ​ក្រៅពី​ការ​ទស្សនា​និង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទឹកជ្រោះ​ធម្មជាតិ​ភូមិ​ជនជាតិដើម​ភាគតិច​និង​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​នោះ​គឺមាន​ភ្ញៀវ​ខ្លះ​បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​បរិយាកាស​ធម្មជាតិ​។​ពួកគាត់​ចូលចិត្ត​អង្គុយ​លេង​នៅតាម​វាលស្មៅ​ដែល​គ្របដណ្ដប់​លើ​ភ្នំ​ដោយ​ភ្ជាប់​ជាមួយ​អាហារ​វេច​ខ្ចប់​ស្រាប់​មក​ទទួលទាន​គយ​គន់​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយរីករាយ​។​

បុណ្យ​ចម្រើន​ព្រះ​ជ​ន្មៈ​មណ្ឌល​គី​រី​ឆ្នាំនេះ​ទោះបី​មាន​ភ្លៀង​ច្រើន​ក៏​ទេសចរ​ជាតិ​កើនឡើង​ជាង​
៥០​ភាគរយ​

​ទេសចរ​ម្នាក់​បាន​លើកឡើងថា ខេត្តមណ្ឌលគិរី​ខុសគ្នា​ឆ្ងាយ​និង​ខេត្ត​ដទៃ ត្បិត​ខេត្ត​នេះ​សម្បូរ​ភ្នំ ព្រៃឈើ សត្វ​ព្រៃ​។ ភ្នំ​ខ្លះ​នៅក្បែរ​ក្រុង​សែន​មនោ​រម្យ​មាន​វាលស្មៅ​ដុះ​យ៉ាង​ខៀវស្រងាត់​។​ព្រៃឈើ នោះ​ទៀត​ក៏​គ្រប​ដណ្តប់​ដោយ​ពណ៌​បៃតង ទស្សនា​ទៅ​មាន​អារម្មណ៍ល្អ​ណាស់​។

របាយការណ៍​ដែល​ទទួលបាន​ពី​មន្ទីរ​ទេសចរណ៍ ក្នុង​ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​សរុប​ចំនួន ១៨.២៧២​នាក់ ។​ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​១៨.០៧៨​នាក់​និង​ទេសចរ អន្តរជាតិ​មាន​ចំនួន​១៩៤​នាក់​។​ចំនួន​នេះ​នៅតែ​បន្ត​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន ១១.៧៩៩​នាក់ ក្នុងនោះ​ទេសចរ​ជាតិ មាន​ចំនួន​១១.៦២៧​នាក់ ទេសចរ​អន្តរជាតិ មាន​ចំនួន​១៧២​នាក់​។​តួលេខ​ឆ្នាំនេះ​ភ្ញៀវ​ទេសចរ​ជាតិ​កើន​សរុប​៥៤,៨៦​ភាគរយ​និង​ទេសចរ​អន្តរជាតិ​កើន ១២,៧៩​ភាគរយ​៕​មន