បុណ្យ​ឆ្លង​កុ​ដ្ឋ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រែក​សា​ម៉ាន់​ចំណាយ​ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ

299
ចែករម្លែក

ដោយ​: សេង​ឃួន / ខេត្តក្រចេះ​: នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ ត្រូវជា​ថ្ងៃ​ស្រប​ពេលដែល​រដ្ឋាភិបាល ប្រារព្ធ​ទិវា​ចងចាំ​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ស្រុក​ឆ្លូង ខេត្តក្រចេះ មាន​ពិធីបុណ្យ​សម្ពោធ​នូវ​កុ​ដ្ឋ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រែក​សា​ម៉ាន់ ជា​អំណោយ​សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត និង​ក្រៅប្រទេស ដែល​ចំណាយ​អស់​ថវិកា​ប្រមាណ​ជាង ៣០ ម៉ឺន​ដុល្លា​អាមេរិក ក្រោម​អធិបតីភាព​លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​ព្រះ​សិរី​សុ​ន្ធ​រ​វង្ស ជុន សី​អី​ម ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ​ខេត្ត រួម​ប្រជា​ពុទ្ធបរិស័ទ​ប្រមាណ​ជាង ៣៥០​នាក់​។​

​ព្រះ​រតនៈ​មន្នី​វង្ស យ៉ែម សុខ​ហេង ព្រះចៅអធិការ​វត្តមាន សង្ឃដីកា​ថាស​មិទ្ធ​នានា ក្នុង​វត្ត​ព្រែក​សា​ម៉ាន់ ដែល​ចំណាយ​ថវិការ​អស់​ប្រមាណ​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក​នេះ រួមមាន​៖ កុ​ដ្ឋ របង ក្លោងទ្វារ រូបសំណាក់ ចាក់ដី និង​ចាក់សាប ដែល​ទាំងអស់នេះ គឺ​ទទួលបាន​ពី​ការចូលរួម​សទ្ធា​ជ្រៈ​ថ្លារ​របស់​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត និង​ក្រៅប្រទេស ទើប​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ ឈានដល់​ធ្វើ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ឆ្លង​នាពេលនេះ​។​

​លោក ខ័​ណ ចំណាន អភិបាលរង​ខេត្ត​ក្ត​ចេះ​បានស្នើ​សុំ​ដល់​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​គាំទ្រ ថែរក្សា​ការពារ​នូវ​សមិទ្ធផល​ថ្មីៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន សហគមន​របស់ខ្លួន​ឲ្យ​បាន​គង់វង្ស និង​បន្ត​អភិរក្ស​នូវ​សមិទ្ធផល​ចាស់​ដែល​ដូនតា​បន្សល់ទុក​។ លោក​បាន​បន្តទៀតថា​ជាពិសេស បន្ត​ចូលរួម​គាំទ្រ​បរិច្ចាក​នូវ​ធនធាន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​នូវ​គ្រប់​វិស័យ ក្នុងប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​៕ ល​