បុណ្យ​សមុទ្រ​ពិតជា​ប្លែក​បំផុត​នៅ​កម្ពុជា តែបើ​ដឹង​ពី​អត្ថន័យ​ទៀត​កាន់តែ​អស្ចារ្យ​

901

​បុណ្យ​សមុទ្រ ជា​ពិធីបុណ្យ​ដ៏​ប្លែក​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងចំណោម​បុណ្យជាតិ​នានា​។ ប៉ុន្តែ​ចំពោះ​អត្ថន័យ នៃ​ពិធីបុណ្យ​ដ៏​អស្ចារ្យ​នេះ​កាន់តែ​ពិសេស​ថែមទៀត​។ បើតាម​ការរៀបរាប់រ​បស់ ឯកឧត្ដម កែន ស​ត្ថា អភិបាលខេត្ត​កែប ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ដើម្បី​ជាការ​ដឹងគុណ​ដល់​ទឹកសមុទ្រ ដែល​បានផ្ដល់​ផលប្រយោជន៍​ជាច្រើន​ឥត​គណនា ដល់​ប្រជាជន​ខ្មែរ​។ ក្នុងនោះ​សមុទ្រ​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ជុំវិញ​ពិភពលោក​ឲ្យ​មក​ទស្សនា ហើយ​ប្រជាជន​ខ្មែរ​អាច​ទាញ​ប្រាក់​ចំ​ណួ​លតា​មរយៈ​ការផ្ដល់សេវា​ស្នាក់នៅ ម្ហូបអាហារ លក់​ផលិតផល​ក្នុងស្រុក​ជាដើម ដើម្បី​កែប្រែ​ជីវភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​​ឯកឧត្ដម កែន ស​ត្ថា អភិបាលខេត្ត​កែប​

​ក្រៅពីនោះ​សមុទ្រ​កម្ពុជា មាន​ងារ​ជាតា​រា​រះ​នា​ទិស​នារ​តី បាន​ផ្ដល់នូវ​សម្បត្តិ​ធម្មជាតិ​ជាច្រើន អាច​កែច្នៃ​យកទៅ​បម្រើ​ក្នុង​វិស័យ​ម្ហូបអាហារ​ដ៏​សម្បូរបែប​ដល់​មនុស្សជាតិ និង​សម្បុកសម្បត្តិ​ធម្មជាតិ​មានតម្លៃ​ជាច្រើន​រាប់មិនអស់ អាច​ផ្ដល់​ផលប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បន្តទៅ​អនាគត​ទៀត​។​​ឯកឧត្ដម ថោង ខុន អញ្ជើញ​ត្រួតពិនិត្យ​ការហាត់​សម​មួយចំនួន​

​អភិបាលខេត្ត​កែប បន្តទៀតថា បុណ្យ​សមុទ្រ​គឺជា​ការ​ដាស់តឿន​ស្មារតី​ដល់​ពលរដ្ឋ​ខ្មែរ គ្រប់រូប​ឲ្យ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ការពារ​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ មិនអាច​កាត់ថ្លៃ​នេះ​តដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​រាប់ពាន់​រាប់ម៉ឺន​ឆ្នាំ​ទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​កាតព្វកិច្ច​ដ៏​សំខាន់​ការពារ​សមុទ្រ​កុំ​ឲ្យ​មានការ​បំពុល រក្សា​ឲ្យ​បាន​នៅ​ពណ៌​ខៀវស្រងាត់​ជា​រៀងរហូត​ទៅ​។ ជាក់ស្ដែង​ប្រធានបទ​ឆ្នាំនេះ​គឺ មាន​ទឹកសមុទ្រ​ពណ៌​ខៀវ គឺ​អនាគត និង​បច្ចុប្បន្ន​។​​ពិធីបុណ្យ​សមុទ្រ​លើក​ទី ៦​នេះ គឺ​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២២ ខែធ្នូ ដល់​ថ្ងៃទី ២៤​ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​ទឹកដី​ខេត្ត​កែប​។ បុណ្យ​ដ៏​ពិសេស​នេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ការប្រកួត​កីឡា​ដល់​ទៅ​១០​ប្រភេទ​ទាំង​លើគោក និង​ក្នុង​ទឹក ការប្រគុំ​តន្ត្រី​បុរាណសម័យ មាន​របាំ យីកេ ល្ខោនបាសាក់ និង​ជាពិសេស​នោះ​ភ្ញៀវទេសចរ​នឹង​រីករាយ​នូ​ក​ការដើរ​ទិញ​ទំនិញ​រាប់រយ​ប្រភេទ​រហូត​ទៅដល់​ជាង ១០០០​តង់​ឯណោះ​៕

​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ​/sn