បុណ្យ​សាសនា​ដ៏​ចម្លែក​ឱ្យ​ខ្យាដំរី​វារ​លើ​ក្បាលមនុស្ស​ទាំងចាស់ទាំងក្មេង​

1155
ចែករម្លែក

​នេះ​ជា​ពិធីបុណ្យ​សាសនា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​គេ​ឱ្យ​សត្វ​ខ្យាដំរី​វារ​លើ​ផ្ទៃមុខ​របស់​មនុស្ស មិន​ថា ចាស់ ឬ​ក្មេង​។

​ពិធីបុណ្យ​ដ៏​ចម្លែក​ចំណាស់​ជាច្រើន​ទសវត្សរ៍ ដែល​ធ្វើឡើង​អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​ណាហ្គា ប៉ាន​ចា​មី (Naga Panchami) ក្នុង​សាសនា​ហិណ្ឌូ​ខាងលើនេះ មនុស្សម្នា​ច្រើន​កុះករ​នាំគ្នា ទៅកាន់​ភូមិ​កាន​គួ (Kandkoor) ស្ថិតក្នុង​រដ្ឋកា​ណា​តា​កា (Karnataka) ប្រទេស​ឥណ្ឌា ភាគខាងត្បូង​។​

​បន្ទាប់មក អ្នកភូមិ​នាំគ្នា​ឡើងទៅ​កាន់​ព្រះវិហារ​លើ​ភ្នំ​ដែលមាន​រូបចម្លាក់ កុន​ដាម​ម៉ៃ (Kondammai) ដែលជា​ទេពធីតា​ខ្យាដំរី​ក្នុង​សាសនា​ហិណ្ឌូ​។

​ខណៈ​អ្នកខ្លះ​ថ្វាយ​សំពត់ ដូង និង​ប្រេង​ដល់​អាទិទេព​នេះ​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ឱ្យមាន សុខភាព​ល្អ និង​ភាពសម្បូរ​សប្បាយ​នៅ​ទីនោះ អ្នកខ្លះ​បាន​ចុះមក​ជើងភ្នំ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ជីក កាយ​ដី​រក​សត្វ​ខ្យាដំរី ហើយ​យក​វា​ដាក់​លើ​មុខ និង​លើ​ខ្លួន​លេង​គួរឱ្យ​ព្រឺ​សម្បុរ​៕ ប្រែ​សម្រួល​: ខុម​