បុណ្យ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​នៅ​ខេត្តព្រៃវែង​រំពឹង​មាន​មនុស្ស​ចូលរួម​ចាប់ពី​១៥​ម៉ឺន​ដល់​២០​ម៉ឺន​នាក់​

1087
ចែករម្លែក

(​ព្រៃវែង​)៖ គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី បាន​វាយតម្លៃថា បុណ្យ​ស​ង្ក្រា​ន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទី​រួម​ខេត្តព្រៃវែង​ចំនួន​៣​ថ្ងៃ គឺ​ចំ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខាងមុខ​នោះ និង​មាន​មនុស្ស​មក​ចូលរួម​កម្សាន្ត​ចាប់ពី​១៥​ម៉ឺន​នាក់​ដល់​២០​ម៉ឺន​នាក់​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​នៅ​សាលាខេត្ត​ព្រៃវែង លោក ស សុខា តំណាងរាស្ត្រ ​មណ្ឌល​ព្រៃវែង បាន​មានប្រសាសន៍ថា កម្មវិធី​បុណ្យ​ស​ង្ក្រា​ន ដែល​រៀបចំឡើង​ដោយ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ឬ​ហៅ​កាត់​ថា (​ស ស យ ក​) ខេត្តព្រៃវែង សហការ​ជាមួយ​អាជ្ញាធរខេត្ត​។ លោក​បាន​រំពឹងទុក​និង​វាយតម្លៃថា អាច​នឹងមាន​មនុស្ស​មក​ចូលរួម​កម្សាន្ត ចាប់ពី​១៥​ម៉ឺន​នាក់​ ដល់​២០​ម៉ឺន​នាក់។ នេះ​បើ​យោងតាម​គណៈកម្មការ​វាយតម្លៃ​នឹង​ស្ទង់​ស្ទាប​។​

​លោក​ក៏បាន​លើកឡើងថា យើង​នឹង​បំបែក​ឯក​ត្ត​កម្ម​ពិភពលោក​ដោយ​ធ្វើ​ទូក​”​ង​”​វែង​ជាងគេ​លើ​ពិភពលោក ដែលមាន​ប្រវែង​រហូតដល់​៨៥​ម៉ែត្រ ទទឹង​១​ម៉ែត្រ​កន្លះ ផ្ទុក​ចំណុះ​ដល់​ទៅ​១៧៩​នាក់​។​​ជាមួយគ្នា​នោះ​លោក ខៀវ ភា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​ស​ហ​ភាព​សហ​ព​ន្ធ័​យុវជន​ខេត្តព្រៃវែង ឬ​ហៅ​កាត់​ថា (​ស ស យ ក​) ខេត្ត បាន​លើកឡើងថា ចំពោះ​បុណ្យ​ស​ង្ក្រា​ន​ដែល​បាន​ប្រព្រឹត្តទៅ​ចំនួន​៣​ថ្ងៃ​ខាងលើ​នោះ​។​

​គឺ​យើង​បានធ្វើ​បទ​បង្ហាញ ផ្សព្វផ្សាយ​តាម​សាលារៀន និង​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង សន្និសីទកាសែត នេះ​ជាដើម ក្នុង​គោលបំណង​ជូនដំណឹង​ ដល់​ពលរដ្ឋ ជា​ភ្ញៀវ​ជិត​ឆ្ងាយ​ឲ្យ​មកលេង​កម្សាន្ ត​នៅក្នុង​ថ្ងៃបុណ្យ​។​

​ជាមួយគ្នា​នោះ ​ក៏មាន​ការបែងចែក ជា​តំបន់​តាំង​ពិ​ព័រណ៍​ផ្សេងៗ នៅក្នុង​ក្រុង​ព្រៃវែង ដូចជា​នៅ​ចំណុច​ស្ដូប នៃ​សួន​សម្ដេច ជា ស៊ីម ដែល​នឹងដាក់​បង្ហាញ​របស់​ប្លែកៗ ធំៗ​ចំនួន​៥​មុខ ​រួម​នឹង​ស្តង់​ជាច្រើន​ប្រភេទ ជា​ផលិតផល​កសិករ​ខ្មែរ​យើង ប៉ុន្តែ​លោក​សុំ​លាក់​សិន​។

​លោក​បន្តថា ទីតាំង​មួយទៀត នៅ​តារាង​បាល់ទាត់ មាន​បង្កើត​ល្បែង​ប្រជាប្រិយ គ្រប់​ប្រភេទ ក្នុង​ទំហំ​ដី​ជិត ​២​ហិកតា​។​ ​ដោយឡែក ​នៅ​ចំណុច​ចុង​ប៉ម នា​មាត់ទន្លេ​ឯនេះ​វិញ មានការ​ប្រគំតន្ត្រី​សិល្បៈ​កម្សាន្ត ល្ខោនបាសាក់​ជាដើម​ ។​ល​។ ដែល​បាន​អញ្ជើញ​តារា​ល្បីៗ ​រួម​នឹង​ក្រុម​កំប្លែង ​មកលេង​ផងដែរ​។ ​មិនតែប៉ុណ្ណោះ​ ក៏មាន​ការប្រកួត​ប្រដាល់ ​និង​ក្បាច់គុន​ល្បុក្តតោ ​ថែមទៀត​។​

ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ​បាន​បកស្រាយ​ថា រឿង​អាជីវករ តំឡើងថ្លៃ សណ្ឋាគារ​ ផ្ទះសំណាក់ ​អាហារ​ គ្រឿង​បរិភោគ ក្នុង​ថ្ងៃបុណ្យ លោក​ នឹង​ឱ្យមន្ត្រី​ជំនាញ ​ធ្វើការ​សម្របសម្រួល​ជាមួយ​អាជីវករ​។​

​រីឯ​ការងារ​សន្តិសុខ ក្នុង​ថ្ងៃបុណ្យ​ យើង​ប្រើ​កងកម្លាំង​ ទាំងបី​ស្ថាប័ន ដែលមាន​ចំនួន​ជិត​ ១.០០០ ​នាក់ និង​បូក​រួមទាំង​កំលាំង ស ស យ ក ខេត្តព្រៃវែង ​មួយចំនួនទៀត​។​

​លោក​សូម​ស្នើ​ឲ្យ​ពលរដ្ ឋ​ចូលរួម​សហការ​ ជាមួយ​សមត្ថ​កិ​ច្វ បើ​ជួប​បទល្មើស ​ត្រូវ​ផ្ដល់ព័ត៌មាន​មក​សមត្ថ​កិច្ច​ភ្លាមៗ​ តាមរយៈ​លេខ​ទូរស័ព្ទ ដែលមាន​បិទ​បង្ហាញ​ តាម​ទីសាធារណៈ​ផ្សេងៗ​៕S/​ដោយ​៖​ចាន់ ថន​

 

#