បុណ្យ​អ៊ុ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​បី​ថ្ងៃ​នៅ​បាត់ដំបង​មាន​ភ្ញៀវទេសចរ​ជាង​២​ម៉ឺន​នាក់​កើនឡើង​ជាង​៣០០​ភាគរយ​

735
ចែករម្លែក

​ដោយ:គ្រញូង​/​បាត់​ដំប​ង ៖ ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍​ខេត្ត​​បាត់ដំបង​បាន​បញ្ជាក់ថា ​ក្នុងឱកាស​បុណ្យ​អុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ​បី​ថ្ងៃ​នៅ​បាត់ដំបង​មាន​ភ្ញៀវ​ទេសចរណ៍​២០,៨០៦ នាក់ មានការ​កើនឡើង​៣៦៦,៧១​ភាគរយ​បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៧​មាន​ចំនួន​៤,៤៥៨ នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ២០,៣៤៤ នាក់ កើនឡើង ៣៩១.៤០​ភាគរយ​បើ ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៧​មាន​ចំនួន ៤,១៤០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ៤៦២ នាក់ កើនឡើង ៤៥.២៨​ភាគរយ​ប្រៀប​ធៀន​ឆ្នាំ​២០១៧ មាន​ចំនួន ៣១៨​នាក់ ។​

លោក ​នួន ថា​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះ​រៀបចំ​និង​ចុះ​ត្រួតពិនិត្យ​ការងារ​តាម​រមណីយ​​ដ្ឋា​ន​ទេសចរណ៍​សំខាន់ៗ ក្នុង​ខេត្ត ដោយ​សហកា​ជាមួយ​អាជ្ញាធរ ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​ចរាចរណ៍ អនាម័យ​បរិស្ថាន និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាត​ដើរលេង​កំសាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អ៊ំ​ទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨​នេះ​។​ពិសេស​ទៅទៀត​​មន្ទីរជំនាញ​បាន​ចុះ​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ មាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ចូលរួម​ថែរក្សា​អ​នា​​ម័​យ ត្រូវមាន​កន្ត្រក ឬ ធុងសម្រាម​សម្រាប់​ដាក់​កាកសំណល់ និង​សម្រាម​ផ្សេងៗ និង​ជៀសវាង​បោះ​សម្រាម និង​កាកសំណល​ក្រៅ​កន្ត្រក​និង​ធុងសម្រាម​។​

ដោយឡែក​បញ្ហា​សន្តិសុខ និង សណ្តាប់ធ្នាប់​​ក្រុមការងារ​មន្ទីរ​ទេស​ចរណ៍​បាន​សហការ​ជា​​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រៀប​ចំណត​យាន​​ជំនិះ​គ្រប់​ប្រភេទ ឲ្យ​មាន​សណ្តាប់ធ្នាប់ ដើម្បី​ជៀសវាង​ការកកស្ទះ​ចរាចរណ៍​និងឃ្លាំមើល​​សកម្មភាព​អសកម្ម​នានា​ដែល​កើត​ជាយ​ថា​ ​ហេតុ​ពី​ក្រុម​ក្មេង​ទំនើង​។​រៀបចំ​សណ្តាប់ធ្នាប់​តូប​លក់​អាហារ និង​ចំណី​ផ្សេងៗ​ឱ្យមាន​របៀប​​រៀបរយ​និង​សណ្តាប់ធ្នាប់​ល្អ​។​

លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា ​ចំណែក​ស្ថានភាព​អនាម័យ​តាម​រមណីយដ្ឋាន​ទេស​​ចរណ៍​មានភាពល្អ​ប្រសើរ ដោយ​អាជីវ​ករលក់​ចំណីអាហារ​បានរៀបចំ​សំភារៈ សំរាប់​ដាក់​កាកសំណល់​ផ្សេងៗ​តាម​កន្លែង​រៀងៗ​ខ្លួន​។​ ​ណែនាំ​អាជីវករ​លក់ដូរ​ម្ហូប​អាហារ និង​សេវា​ផ្សេងៗ​មិនមាន​ការតំឡើងថ្លៃ​ដែល​ធ្វើអោយប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​។​

លោក ​នួន ថា ​បាន​បញ្ជាក់ថា​នៅក្នុង​រមណីយ​​ដ្ឋា​ន​ភ្នំ​បាណន់​នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២១០៨ មាន​ភ្ញៀវ​ជាតិ​ចំនួន​៥៦២​នាក់ ភ្ញៀវ​អន្តរជាតិ ៥៨ នាក់​។​ថ្ងៃទី​២២​វិច្ឆិកា​២១០៨ ភ្ញៀវ​ជាតិ​ចំនួន​១,២៨០​នាក់ ភ្ញៀវ​អន្តរជាតិ ៦៤ នាក់​។​ ​ថ្ងៃទី​២៣.១១.២១០៨​មាន ភ្ញៀវ​ជាតិ​ចំនួន ១,៧២០ នាក់ ភ្ញៀវ​អន្តរជាតិ​៥៧​នាក់​។​

​ដោយឡែក​រថភ្លើង​ឬ​ស្សី​ឬ​ឡូរី​ដែល​វិនិយោគ​ដោយ​អាជីវករ​ខ្មែរ​ប្តី​ឈ្មោះ​សយ បូរ៉ា​និង​ភរិយា​ដែល​ធ្វើការ​អភិវឌ្ឍ​នៅ​ជើងភ្នំ​បាណន់​មាន​ភ្វៀ​វ​​ទេសចរណ៍​ជា​និង​អន្តរជាតិ​មក​ជិះ​កំសាន្ត​យ៉ាងច្រើន​កុះករ​នៅ​ថ្ងៃទី​២១.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​១,០៥០​នាក់ ភ្ញៀវ​អន្តរជាតិ ១២​នាក់​។​ថ្ងៃទី​២២.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​១,៥២០​នាក់ ភ្ញៀវ​អន្តរជាតិ​០៨​នាក់​និង​​ថ្ងៃទី​២៣.១១.២១០៨​ភ្ញៀវ​ជាតិ​ចំនួន​២,៣៨៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ​១២ នាក់​។​

​ដោយឡែក​នៅ​នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ​ថ្ងៃទី​២១.១១.២១០៨​មាន​ភ្ញៀវ​ជាតិ​ចំនួន​១០៥ នាក់ ភ្ញៀវ​អន្តរជាតិ​៦៣​នាក់​។​ថ្ងៃទី​២២.១១.២១០៨​មាន​ភ្ញៀវ​ជាតិ​ចំនួន​៥៨៥​នាក់ ភ្ញៀវ​អន្តរជាតិ​៥៥​នាក់​និង​ថ្ងៃទី​២៣.១១.២១០៨​មាន​ភ្ញៀវ​ជាតិ​ចំនួន​៣៥០​នាក់ ភ្ញៀវ​អន្តរជាតិ ៥២​នាក់​។​ចំណែក​រមណីយដ្ឋាន​ប្រាសាទ​​ឯក​ភ្នំ​ថ្ងៃទី​២១.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន ៦០​នាក់ ភ្ញៀវ​អន្តរជាតិ​២៨​នាក់​។​ថ្ងៃទី​២២.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​៤០ នាក់ ភ្ញៀវ​អន្តរជាតិ​២៣​នាក់​និង​ថ្ងៃទី​២៣.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​៧០​នាក់​ភ្ញៀវ​អន្តរជាតិ​៣០​នាក់​
​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ​ថ្ងៃទី​២១.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​៧៩០​នាក់ ។​

-​ថ្ងៃទី​២២.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន ១,៣៣០​នាក់ និង​ថ្ងៃទី​២៣.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​១,៨០៤​នាក់ ។​
​នៅ​មណ្ឌល​កម្សាន្ត​ហ្គោល​ដិ​ន​ហៀ​ល​ថ្ងៃទី​២១.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​២០០ នាក់ ។

-​ថ្ងៃទី​២២.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន ២០០ នាក់​និង​ថ្ងៃទី​២៣.១១.២១០៨​ភ្ញៀវ​ជាតិ​ចំនួន ៤០០​នាក់ ។​នៅ​មណ្ឌល​កម្សាន្ត​សុភមង្គល​។

-​ថ្ងៃទី​២១.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន ១,៣០០​នាក់​។​ថ្ងៃទី​២២.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​២,៦០០​នាក់​និង​ថ្ងៃទី​២៣.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​៧៨០​នាក់ ​និង​ពិ​សេ​សេ​នៅ​រមណីយដ្ឋាន​អាង​កំពីងពួយ​ ថ្ងៃទី​២១.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​១០០ នាក់ ។​ថ្ងៃទី​២២.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន ២០០​នាក់​និង​ថ្ងៃទី​២៣.១១.២១០៨ ភ្ញៀវ​ជាតិ​ចំនួន​៤០០​នាក់៕B/