បុណ្យ​ឯករាជ្យ​ជាតិ​នៅ​បន្ទាយមានជ័យ ក៏​ដើម្បី​ពង្រឹង​ជំនឿ​ជាក់​មោទនភាព​ជាតិ

262
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ / បន្ទាយមានជ័យ ៖ បុណ្យ​ឯករាជ្យ​ជាតិ​នៅ​បន្ទាយមានជ័យ ក៏​ដើម្បី​ពង្រឹង​ជំនឿ​ជាក់ លើកកម្ពស់​ឧ​ត្ត​ម​គតិ​ជាតិ មោទនភាព​ជាតិ​ដែល​ធ្លាប់​ល្បីល្បាញ រុងរឿង​និង​ជា​ចក្រភព មាន​អរិយ​ធ​ម៍​រុងរឿង​តាំងពី​សម័យ​បុរេប្រវត្តិ និង​ប្រវត្តិសាស្ត្រ ពិសេស​ក្រោយ​មាន​ឥស្សរភាព​ពី​អាណានិគមនិយម​បារាំង ។​

ក្នុង​ពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា​២០១៩ នា​ស្តូប​រូប​ព្រះបាទ​ជ័យ​វ​រ្ម័​និ​៧ ក្នុង​សួន​មានជ័យ​និង​នៅ​សាលប្រជុំ​ធំសាលា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាពលោក អន ស៊ុ សមាជិក​ព្រឹទ្ធសភា លោក ខេង ស៊ុ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មាន​មន្ត្រីរាជការ កងកម្លាំង និង​មហាជន​រាប់រយ​ពាន់​នាក់​ចូលរួម ហើយ​រដ្ឋបាលខេត្ត ម​ន្ទិ​រ​អង្គភាព ប​ញ្ជា​ការដ្ឋាន ស្នងការដ្ឋាន និង​អង្គការ​មហាជន​បានដាក់​កម្រង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មរ​បកោដិ ព្រះមហាវីរក្សត្រ ព្រះ​វិ​ញ្ជា​ណ​ក្ខ​ន្ធ​ឥស្សរជន វីរជន យុទ្ធជន យុទ្ធ​នារី​និង​ប្រជារាស្ត្រ​ដែល​បំពេញ​ព្រះរាជ​បូជនីយកិច្ច និង​ពលី​កម្ម​ដើម្បី​ឯករាជ្យ​ជាតិ​​អាណានិគមនិយម​បារាំង ។​

តម​កនៅ​សាលប្រជុំ​ធំ គណអធិបតី​និង​សមាជិក​អង្គ​មី​ទ្ទិញ​បាន​និមន្ត​ព្រះសង្ឃ​ស្វាធ្យាយ​ជ័យ​ន្តោ បាចផ្កា​ភ្ញី ប្រោស​ព្រំ​និង​ថ្វាយព្រះពរ ជូនពរ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ វិញ្ញាណ​ណ​ក្ខ​ន្ធ​និង​ជូនពរ​ដល់​អ្នកចូលរួម​។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អាន​សុន្ទរកថា ដែលមាន​សេចក្តី​ថា ថ្ងៃទី​៩​វិច្ឆិកា ១៩៥៣ បាន​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​ក្នុង​សន្តាន​ចុ​ត្ត បេះដូង និង​ស្មារតី​ប្រជាពលរដ្ឋ​និង​មហាជន​ខ្មែរ​គ្រប់រូប​ដែល​ទទួលបាន​ឥស្សរភាព សេរីភាព ឯករាជ្យ​ជាតិ​ពេញបរិបូរណ៍ មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង​បាន​ល្បី​រន្ទឺ​លើ​ផ្ទៃរាប​ឆាក​ជាតិ អន្តរជាតិ ដែលជា​ស្នា​ព្រហស្ថ​របស់​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដិ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ជាទី​សក្ការៈ​រៈ នៃ​យើង ។​

លោក អុ​៊ រាត្រី បាន​បន្ថែមថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ជា​គោលដៅ​នៃ​ការអប់រំ​នូវ​ឆន្ទៈ​ស្នេហា​ជាតិ ចងចាំ​ជ​និច្ច​នូវ​ហេតុការណ៍​ទាំងឡាយ​ដែលជា​ព្រលឹង​និង​ជា​អត្តសញ្ញាណ​ជាតិ​និង​ដែល​មិនអាច​វិលត្រឡប់​ក្រោយ​បាន​នូវ​សោកនាដកម្ម​ដ៏​ឈឺចាប់​នេះ ដែល​យើង​គ្រប់គ្នា​ខិតខំ​ថែរក្សា​នូវ​សន្តិភាព​នេះ​ជា​រៀងរហូត​ទៅ ដោយ​មិនអោយ​ជនណាម្នាក់ ឬ​ក្រុម​ណាមួយ​មក​បំផ្លិចបំផ្លាញ​សមិទ្ធផល​និង​សេចក្តីសុខសាន្ត​របស់​យើងទាំងអស់គ្នា​បានឡើយ​។​

យើង​គ្រប់គ្នា​ជ្រោង​ខ្ពស់​ទង់​សាមគ្គីភាព​និង​ឯកភាព​ជាតិ​គ្រប់​កាលៈទេសៈ ៕B/