បុត្រ​ច្បង​សម្ដេច​តេ​ជោ​: “​អ្នកនយោបាយ​អគតិ​ខ្លះ​មើលងាយ​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​”

1225
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ហ៊ុន ម៉ា​ណែ​ត បុត្រ​ច្បង​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការមើល​ងាយ​លើ​ប្រព័ន្ធ​អប់រំ​ស្រុក​ខ្មែរ មានន័យថា មើលងាយ​ដល់​លោកគ្រូ​អ្នកគ្រូ​។

លោកបានសង្កត់ធ្ងន់ថា ​ដោយសារតែ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រដ្ឋាភិបាល អ្នកនយោបាយ​អគតិ​ខ្លះ បាន​ដើរ​បំផុស និង​មើលងាយ​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា គ្មាន​គុណភាព ដែល​នេះ​ជាការ​មើលងាយ​ដល់​លោកគ្រូ អ្នកគ្រូ​ដែល​ខិតខំ​បណ្តុះបណ្តាល​សិស្ស ដែល​មកដល់ពេលនេះ កូន​ខ្មែរ​ជាច្រើន​បាន​ប្រឡង​ជាប់​ដណ្តើមបាន​មេដាយមាស ឈ្នះ​ប្រទេស​រីកចម្រើន​ជាច្រើន​មួយចំនួន ហើយ​នេះ​គួរ​មាន​មោទនភាព​ក្នុងនាម​យើង​ជា​ខ្មែរ ដែល​កូនសិស្ស​ទាំងនេះ គឺ​ត្រូវបាន​បណ្តុះបណ្តាល ដោយ​លោកគ្រូ អ្នកគ្រូ ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​អប់រំ​យើង​ផ្ទាល់​។ ពីមុន​គ្មាន​បរទេស​ណា​ស្គាល់​ថា​ខ្មែរ​នៅ​កន្លែង​ណារ​ទេ គឺ​គេ​ស្គាល់​តែ​រឿង​អាក្រក់​តាមរយៈ​រឿង​វាលពិឃាត (Killing Field) បើ​និយាយ​ពី​ប្រទេស​ខ្មែរ គឺ​សង្គ្រាម កាប់សម្លាប់ សាហាវព្រៃផ្សៃ គេ​ស្គាល់ គឺ​ស្គាល់​តែ​ប៉ុលពត​ដែល​កាប់សម្លាប់​ខ្មែរ​នាពេលនោះ តែ​ក្រោយ​រំដោះប្រទេស​ឲ្យ​មាន​សុខសន្តិភាព រដ្ឋាភិបាល​ខិតខំ​កសាង​ប្រទេស​យ៉ាង​លំបាក រហូត​កសាងបាន​សន្តិ​ភាព​និង​អភិវឌ្ឍ​ជា​បន្តបន្ទាប់ រហូត​ពេលនេះ​គេ​បាន​ស្គាល់​កម្ពុជា​ជា​ប្រទេស​ដែលមាន​សន្តិភាព​មានការ​អភិវឌ្ឍ មាន​ទេសចរណ៍​បរទេស​រាប់​ម៉ឺន​នាក់​បាន​ចូល​មកលេង​កម្ពុជា និង​បាន​ផ្សព្វផ្សាយ​ទៅ​ក្រៅ ហើយ​គេ​ទទួលស្គាល់ថា​យើង​មានបាន និង​ដើរ​ទៅមុខ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​។ ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ធនធានមនុស្ស​កាន់តែ​ខ្លាំង គឺ​កាន់​តែមាន​សក​ត្តា​នុព​លហើយ​ការអភិវឌ្ឍ​ក៏​កាន់តែ​លឿន ដែល​ជំរុញ​អោយ​ប្រទេស​យើង​ដើរ​លឿង​ដូច​នោះ​ដោយសារ​កត្តា​ពីរ​ពីរ​សំខាន់​គឺ កត្តា​សន្តិភាព និង និង​ធនធានមនុស្ស​កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ ធនធានមនុស្ស​ដែលមាន​ស​កត្តា​នុព​ល​ជំរុញ​លើ​គ្រប់​វិស័យ និង​មាន​ឯករាជ​ម្ចាស់ការ​លើ​ខ្លួនឯង​។ មុន​សំណង់​ផ្សេងៗ យើង​ត្រូវការ​វិស្វករ​បរទេស ដើម្បី​ដឹកនាំ​បច្ចេកទេស ពេលនេះ​យើង​មា​សមត្ថភាព​អាចធ្វើ​ដោយ​ខ្លួនឯង តួយ៉ាង​ស្ពាន​កោះ​ប៉ែន​គឺ​ដឹកនាំ កសាង​ដោយ​វិស្វកម្ម​ខ្មែរ​យើង​ផ្ទាល់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា សម្តេច​តេ​ជោ​មិនអោយ​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​លំបាក​ដូច​ជំនាន់​គាត់​នោះទេ សម្តេច​តេ​ជោ​ធ្លាប់បាន​និយាយថា គាត់​និង​ការពារ​សន្តិភាព ពិសេស​គឺ​សាង​សង់សាលា​អោយមាន​គ្រប់គ្រាន់​អោយ​កូនចៅ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ទូទាំងប្រទេស គឺ​មិនអោយ​លំបាក​ដូច​ជំនាន់​គាត់​ទេ ដែល​ខ្វះ​សាលារ​រៀន ខ្លះ​ចាក​ចេះ​ពី​ផ្ទះ​ដើម្បី​បន្ត​ការសិក្សា ខ្លះ​មិនបាន​រៀនសូត្រ​ដោយសារ​មិនមាន​លទ្ធភាព និង​ពិបាក​ដោយសារ​ស្រុក​មាន​សង្គ្រាម​។​

​លោកគ្រូ​អ្នកគ្រូ​គឺជា​ឪពុកម្តាយ​ទី​ពីរ​របស់​យើង លោកគ្រូ​អ្នកគ្រូ​បាន​ដើរតួរ និង​ជំរុញ​ឲ្យ​មនុស្ស​ម្នាក​ក្លាយទៅជា​ធនធាន និង​ជោគជ័យ​ក្នុង​ជីវិត លោកគ្រូ​អ្នកគ្រូ​ទាំងអស់​បាន​លះបង់ ចែករំលែក ផ្តល់​ចំណេះដឹង ផ្តល់​ពន្លឺ ផ្តល់​ក្តីសង្ឃឹម​ដើម្បីអោយ​សិស្ស​មាន​សមត្ថភាព​កសាង​អនាគត​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។ បើ​មានតែ​សាលា​អត់​គ្រូបង្រៀន យើង​មិនអាច​បណ្តុះបណ្តាល​សិស្ស​បានទេ តែបើ​មាន​គ្រូ​អត់​សាលារ​យើង​អាច​កែច្នៃ​បាន យើង​ធ្លាប់​កសាង​ធនធានមនុស្ស​តាំងពី​បាតដៃ​ទទេ យើង​ធ្លាប់​បង្រៀន​សិស្ស​ក្រោម​ដើមឈើ ក្រោម​កុដិ​លោក រហូត​ពេលនេះ យើង​អាច​កសាង​ធនធានមនុស្ស​បាន​គ្រប់​វិស័យ​។​

​លោក​បាន​លើកឡើងថា ការកសាង​ធនធានមនុស្ស គឺមាន​សារសំខាន់​ណាស់ ព្រោះ​ធនធានមនុស្ស​អាចបង្កើត​ស​កត្តា​នុព​ល បើ​ធនធាន​នោះ ក្លាយជា​ធនធាន​យ៉ាងណាក៏ដោយ​សារ​ការអប់រំ ជា​ធនធាន​ដែល​ដើរ​ខុស និង​ជំរុញ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ផលវិបាក តែបើ​ធនធាន​នោះ​ជា​ធនធាន​ល្អ សង្គម​យើង​និង​ល្អ​។ កត្តា​ទាំងនេះ គឺជា​ភារកិច្ច​របស់លោក​គ្រូ​អ្នកគ្រូ​ទាំងអស់ ដែលមាន​តួនាទី​អប់រំ​យុវជន​អោយមាន​សីលធម៌ គុណធម៌​ក្លាយជា​ធនធាន​ល្អ ក្លាយជា​ធនធាន​ដែលមាន​ស​កត្តា​នុព​ល ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បន្ត​កសាង និង​អភិវឌ្ឍ​ប្រទេស​យើង​ដើម្បី​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​៕ ល​