បុរសមាន​ជំងឺ​ស​សៃ​ប្រសាទ​ម្នាក់​ឆ្លង​សាឡាង​ស្វាយជ្រំ​ដល់ក​ណ្ដា​លលោត​ចូល​ទឹកទន្លេ​លិច​បាត់

1482
ចែករម្លែក

ដោយ​:​ចាន់តូ​/​ភ្នំពេញៈ បុរសម្នាក់​ដែល​ម្ដាយ​អះអាងថា​មាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំកាយ​៧​ឆ្នាំ​មកហើយ បាន​ឆ្លងសាឡាង​ស្វាយជ្រំ ខ​ណៈសាឡាងមកដ​ល់ពាក់​កណ្តាលទន្លេ​ស្រាប់តែ​លោតចូលក្នុង​ទឹកសម្លាប់ខ្លួន​លិច​បាត់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩​ខែមីនា​ ស្ថិតនៅ​កណ្ដាលទន្លេមេគង្គ ចំណុច​កំពង់ចំលង​ស្វាយជ្រំ ភូមិ​ស្វា​ជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

សាឡាងនៅតំបន់កើតហេតុ

​បុរស​នោះ ឈ្មោះ អេង នាង​ហេង ​អាយុ​២៧​ឆ្នាំ នៅផ្ទះ។ មាន​ឪពុក​ឈ្មោះ ប៉ុន ហួ អាយុ​៥៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ដាន សុខ​ឃឿន អាយុ ៦០​ឆ្នាំ ។ អ្នក​ទាំងបី​រស់នៅ​ភូមិ ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក ខ្សាច់កណ្ដាល ។​

​តាម​ម្តាយ​បុរសដែល​លោត​ចូល​ទន្លេ​សម្លាប់ខ្លួន​បាន​រៀបរាប់​ឲ្យ​ដឹងថា​កូន​របស់គាត់​មាន​ជំងឺ​ស​សៃ​ប្រសាទ​រយៈ​៧​ឆ្នាំ​មកហើយ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​បោក​ត្រូវ​ក្បាល នឹង​ធ្លាប​​ពីលើ​ដើម​ឈើ ។​

​ដោយឡែក​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​បានធ្វើ​ដំណើរ​ឆ្លង​សាឡាង​ពី​ត្រើយ​ខាងលិច​ឆ្ពោះទៅ​ត្រើយ​ខាងកើត លុះ​សាឡាង​ចេញ​មកដល់​កណ្តាលទន្លេ​មេគង្គ ស្រាប់តែ​ជនរងគ្រោះ​ឡើងលើ​បង្កា​ន់​សាឡាង​ហើយ​លោត​ចូលក្នុង​ទឹកទន្លេ​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ លិច បាត់​តែម្តង​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះរ​មិនទាន់​រកឃើញ​នៅឡើយ​ព្រោះ​ទឹកទន្លេ​ហូរ​កួច​ខ្លាំង​និង​មាន​ជម្រៅ​ជ្រៅ មានតែ​រងចាំ​សព​អណ្តែត ៕​