បុរសមួយរូបទៀតមានសំណាងឈ្នះ​​១០ម៉ឺនដុល្លារដោយគ្រាន់តែផ្ញើសារ​ផ្សងសំណាង

136
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ វាជាបុណ្យវាសនាយ៉ាងខ្ពស់ណាស់បុរសវ័យសំណាស់មួយរូប រស់នៅស្រុកស្អាងខេត្តកណ្តាលបានឈ្នះប្រាក់រង្វាន់តាមរយៈការផ្ញើសារពីក្រុមហ៊ុនសែលកាតរហូតដល់១០ម៉ឺនដុល្លារ។

បុរសដែលមានសំណាងឈ្នះប្រាក់រង្វាន់ធំ រូបនេះមានឈ្មោះលោក ជា ហុក ជាបុគ្គលិកមណ្ឌលសុខភាពសិត្បូ សព្វថ្ងៃរស់នៅភូមិកំពង់ព្រីង ឃុំ ស្វាយប្រទាស ស្រុកស្អាតខេត្តកណ្តាល។ប្រាក់រង្វាន់ដ៏ច្រើនដែលគាត់បានឈ្នះនេះគឺកាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០១៩។

បង្ហាញក្តីរំភើបរីករាយជាពន់ពេក ខណៈក្រុមការងាររបស់ក្រុមហ៊ុនសែលកាតធ្វើការចែករង្វាន់ដល់គេហដ្ឋានកាលពីរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩កន្លងមក លោកជាហុកក្នុង វ័យ ៦១ឆ្នាំបានបញ្ជាក់ប្រាប់ថាលោកពិតជាត្រេកអរខ្លាំងក្លាពេកណាស់ក្រោយពីដឹងថាបានឈ្នះប្រាក់រង្វាន់ដ៏ច្រើនបែបនេះ។ថ្ងៃខ្លះដោយក្តីរំភើបពេករូបគាត់គេក៏មិនសូវលក់និងបរិភោគក៏មិនសូវចូលផងដែរ។

បុរសឈ្នះរង្វាន់ធំរូបនេះបានប្រាប់ថា “ខ្ញុំបានសាកល្បងផ្ញើរសារដើម្បីឈ្នះរង្វាន់នេះអស់រយៈពេលយូរគួរសមដែរ ។ដោយពេលផ្ញើរមិនសង្ឍឹមថាឈ្នះទេតែក៏ចេះតែព្យាយាមទៅទីបំផុតបានឈ្នះ១០ម៉ឺនដុល្លារនេះតែម្តង។វាពិតជាអស្ចារ្យរកថាមិនត្រូវទេ”។

គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ “៕B/