បុរសម្នាក់ជិះម៉ូតូពេលយប់ទាក់ខ្សែភ្លើងធ្លាក់រញ៉េរញៃបណ្តាលឲ្យឆក់ស្លាប់

188
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនៅពេលជិះ មូតូជិះក្នុងពេលយប់ងងឹត បានទាក់នឹងខ្សែភ្លើង ដែលធ្លាក់រញ៉េរញ៉ៃតាមដងផ្លូវហើយមានភ្លើងផងបណ្តាលឲ្យឆក់ស្លាប់តែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីរំលង អាធ្រាត្រឈានចូលថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១៩ នៅ ចំណុចក្រុមទី៧ ភូមិល្វាចាស់ ឃុំ ល្វា ស្រុកបវេល ខេត្តបាត់ដំបង។

លោកសុខ សារិនអធការនគរបាលបវេលបានឱ្យឱ្យដឹងថាជនរងគ្រោះ មានឈ្មោះ ហោ ទ្រូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល។ ចំណែកម្ចាស់ភ្លើងគឺជាអ្នកលក់ភ្លើងឯកជន។

លោកអធិការស្រុកបវេលបាន បញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះនេះ គឺគ្មាននរណា ដឹងនោះទេ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល ដោយសារតែគេបានឃើញ ជនរងគ្រោះដេកស្លាប់នៅលើម៉ូតូ និងមានទាក់ខ្សែភ្លើងផងដែរ ទើបបណ្តាលឲ្យឆក់ស្លាប់។

ក្រោយពេលកម្លាំងជំនាញសហការជាមួយក្រុមគ្រូពេទ្យមូលដ្ឋាន បានចុះទៅពិនិត្យ រួចមក ក៏បានអះអាងថា នៅលើខ្លួនប្រាណរបស់ជនរងគ្រោះ គឺមានស្នាមខ្សែភ្លើងឆក់ ស្ទើររលួយសាច់នៅត្រង់កំភួនជើងខាងឆ្វេងបញ្ជាក់ ឲ្យ ឃើញថា ជនរងគ្រោះ អាច ស្លាប់ នឹង ខ្សែភ្លើង ឆក់ ដោយ ពុំមាន ពាក់ព័ន្ធ នឹង ករណី ឃាតកម្ម អ្វី នោះឡើយ។

ករណីនេះម្ចាស់ខ្សែភ្លើងដែលជាបុគ្គលឯកជនរកស៊ីតភ្លើងលក់បន្តតើត្រូវមានទោសឫទេពីបទធ្វេសប្រហែសមិនបានមើលខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃហើយបណ្តាលឱ្យខ្សែភ្លើងឆក់
មនុស្សស្លាប់បែបនេះដូច្នេះច្បាប់ត្រូរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារអ្នកស្លាប់។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/