បុរសម្នាក់ត្រូវឃាតកបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

929
ចែករម្លែក

(កណ្ដាល)៖បុរសម្នាក់ ត្រូវឃាតកមិនស្គាល់មុខ លួចបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធម៌ ហើយឃាតករូបនោះ ទំនងជាចង់ដុតសាកសពចោលដើម្បីបំបាត់ភស្តុតាង តែខ្លាចគេឃើញក៏រត់គេចខ្លួនបាត់តែម្តង។ អំពើឃាតកម្មនេះបានកើតឡើងនៅក្នុងបន្ទប់ដេកស្ថិតនៅក្នុងភូមិជ័យជំនះឃុំសៀមរាបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៧ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងជំហានដំបូងថា ជនរងគ្រោះឈ្មោះហេង វ៉េងគា ភេទប្រុស អាយុ៤៧ឆ្នាំនិងប្រពន្ធឈ្មោះវង្ស ផល្លា អាយុ៤៦ឆ្នាំមានកូន៤នាក់ស្រី២នាក់។តាមសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថាកាលវេលាម៉ោងប្រហែលម៉ោង១៖៣០រំលងអធ្រាតបានឮសំលេងស្នូរកាំភ្លើង៣ទៅ៤គ្រាប់រហូតដល់ម៉ោង៥៖៣០ទាបភ្លឺប្រពន្ធបានទៅដាស់ដើម្បីហូបកាហ្វេព្រោះដេកកន្លែងផ្សេងគ្នាស្រាប់តែឃើញប្តីរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយក៏ស្រែកផ្អើលអ្នកជិតខាងដែលជួលផ្ទះនោះដោយមិនស្គាល់មុខខ្មាន់កាំភ្លើងនោះទេ ។

សមត្ថកិច្ចបច្ចេកទេសបានឲ្យដឹងថាពាក់ព័ន្ធទៅនិងករណីនេះជនសង្ស័យបានយកប្រេងនិងដុំឈើរុំក្រណាត់មានបំណងដុតកំទេចរោងនោះចោលតែដោយខ្លាចផ្អើលគេឯងក៏ធ្វើការបាញ់ប្រហារតែម្ដងក្នុងការបាញ់នោះជនមិនស្គាល់មុខប្រើកាំភ្លើងម៉ាករ៉ូឡូរកឃើញក្បាលគ្រាប់ចំនួន៤គ្រាប់ត្រូវចំដងខ្លួនទាំង៤គ្រាប់ហើយជនសង្ស័យទំនងជាមានគំនុំតាំងពីពេលណាមទេ។

ប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថាជារៀងរាល់ថ្ងៃគាត់តែងតែដេកនៅរោងចម្ការខាងក្រោយផ្ទះពេលខ្លះកូនប្រុសដេកជាមួយតែពេលកើតហេតុនេះកូនមិនបានដេកជាមួយទេ។
គួរបញ្ជាក់ផងដែរថាជនរងគ្រោះឈ្មោះហេងវ៉េងគាធ្វើការនៅក្រុមហ៊ុនហ្វាម៉ាហើយពីមុនមកធ្លាប់មានទំនាស់រឿងដីធ្លីបន្តិចបន្តួចផងដែរដោយបានស្តាប់ចម្លើយពីប្រពន្ធរបស់ជនរងគ្រោះ ហើយករណីនេះដែរអ្នកសារព៌តមានយើងនៅមិនទាន់បានព័ត៌មានលំអិតដោយលោកវរសេនីយ៍ម៉ែនចាន់រិទ្ធិអធិការស្រុកកណ្តាលស្ទឹងបានបណ្តេញអ្នកសារព័ត៌មានចេញមិនអោយយកព៌តមាន និងថតរូបទេ។

បើតាមសំដីប្រជាពលរដ្ឋនិយាយថា នៅស្រុកកណ្តាលស្ទឹងមានករណីឃាតកម្មកាប់សម្លាប់ បាញ់សម្លាប់ ជាញឹកញាប់។ ប៉ុន្តែនគរបាលស្រុកកណ្តាលស្ទឹង មិនដែលបានវែកមុខឃាតករ បានឡើយ ៕S/ដោយ សុផាន់

បុរសម្នាក់ត្រូវឃាតកបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម