បុរសម្នាក់បើកបររថយន្តបុក​​​បង្គោល​ភ្លើងបន្តទៅបុក និង​រថយន្ត​២គ្រឿងទៀត

145
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងបើករថយន្តយ៉ាងលឿនទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវរួចក៏ជ្រុលទៅបុកនឹងរថយន្តដែលចតចោលនៅចិញ្ចើមផ្លូវ២គ្រឿងទៀត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១៦៤ ត្រង់ចំណុចក្បែរនិងបុស្តិ៍ អូរឫស្សី៣ ក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ នី អាយុ៤៩ ស្នាក់នៅក្បែរកន្លែងកើតហេតុ មុខរបរ រត់តាក់សុី ក្នុងស្ថានភាពស្រវឹងស្រា។

យោងតាមសម្តីប្រជាពលរដ្ឋដែររស់នៅក្បែរនោះបានអោយដឹងថា ដំបូងឡើយគេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ.2280 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ ធ្វើដំណើរយ៉ាងលឿនពីលិចទៅកើត តាមបណ្ដោយផ្លូវ១៦៤ ខណៈមកដល់កន្លែងកើតហេតុខាងលើរថយន្តនោះក៏រេចង្កូតមកខាងស្តាំជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ភ្លាមៗនោះរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងរថយន្តដែលចតចោល ម៉ាក Suzuki ពណ៌ ខ្មៅ ពាក់ស្លាកលេខ PPចង្កូតស្តាំ.1062 រួចរុញផ្ទប់និងរថយន្តម៉ាកCorola ពណ៌ ស ពាក់ ស្លាកលេខ កណ្ដាល 2A.1943 បន្ថែមទៀត តែសំណាងល្អមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។ ចំណែកម្ចាស់រថយន្តបង្កក្នងស្ថានភាពស្រវឹងស្រាត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅបុស្តិ៍អូរឫស្សី៣។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងជំនាញ អោយចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តដែររងការខូចខាត ទៅរក្សាទុកនៅស្នងការដ្ឋាន
ការយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីផ្លូវច្បាប់៕B/