បុរសម្នាក់បេីករថយន្តកុងតឺន័របុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាល​ឲ្យរងការខូចខាតយ៉ាងដំណំ

194
ចែករម្លែក

ដោយ:សាវរក្ស/ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុង ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវវ៉េងស្រេង ហេីយក៏រ៉េចង្កូតទៅបុករះចូលផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អពុំមានអ្នកណារង របួសឡើយ ។

ហេតុកាហេតុការណ៍នេះបានកើតឡើងកាលពលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី ១៦ ខែតុលា ឆ្នាំ២០១៩ នៅនៅតាមបណ្តោយផ្លូវវ៉េងស្រេង ស្ថិតនៅ ភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ ។

អ្នកបើករថយន្តបង្កមានឈ្មោះ យឹប សុខុម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅកន្លែងបើករថយន្តមានស្រុកកំណើត ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់​បេីកក្បាលរថយន្តកុងទីន័រ មួយគ្រឿង ម៉ាក FUSO ពណ៌សពាក់ស្លាកលេខ តាកែវ 3A-0932 ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកេីត​ហេតុខាងលេី រថយន្តបង្កបានរ៉េចង្កូតទៅបុកនឹងរទេះលក់គោដុតមួយគ្រឿង បណ្តាល​ឲ្យ​ខូចខាតខ្ទេចទាំងស្រុងកៀបជាប់ក្រោមរថយន្ត ហើយរថយន្តមិនទាន់អស់ ល្បឿន ក៏ជ្រុលបុកនឹងស្លាកប៉ាណូផ្ទះលក់ថ្នាំពេទ្យ បណ្តាលឲ្យបាក់រាបដល់ដី នឹងបន្តជ្រុលទៅបុកធ្លុះទ្វារផ្ទះលក់ថ្នាំពេទ្យធ្លាយដល់ក្នុងបណ្តាលឲ្យ ខូខូចខាតទ្វារ ផ្ទះ នឹងបែកទូរ កញ្ចក់ ដាក់ ថ្នាំពេទ្យរាយប៉ាយពេញផ្ទះ ហើយកន្ទុយរថយន្តបង្កនោះ ក៏ ខ្ទាត ទៅ បុកជញ្ជាំង ផ្ទះ លក់ ឥវ៉ាន់ យីហោ 2500 បន្ថែម ទៀត បណ្តាល អោយ ខូចខាត ជញ្ជាំងផ្ទះនឹងរបស់របរជាច្រើននៅក្នុងហាងបន្ថែមទៀត។ តែសំណាងល្អ ណាស់ នៅ ក្នុង ហេតុការណ៍ នេះដែល មិន បាន បង្កឲ្យនណារម្នាក់ រងរបួស ឡើយ ។

ក្រោយកេីតហេតុរថយន្ត បង្ករួមទាំងអ្នកបេីកបរ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅឲ្យខាង ជំនាញ ចរាចរណ៍ ក្រុង នាំយក ទៅ កាន់ ស្នងការដ្ឋាន នគរបាល ចរាចរណ៍ រាជធានី ភ្នំពេញ បណ្តោះអាសន្ន រង ចាំ ដោះស្រាយ គ្នា នៅ ពេលក្រោយ ៕B/