បុរសម្នាក់ម្នាក់មានសតិមិនគ្រប់បានចងកសម្លាប់ខ្លួនមិនទាន់ដឹងពីមូលហេតុ

344
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ បុរសម្នាក់ម្នាក់មានសតិគ្រប់បានចងកសម្លាប់ខ្លួន បង្កឲ្យយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុម០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង ប៉ុន្តែមិនទាន់ដឹងពីមូលហេតុ ។

លោកវរសេនីយ៍ឯកផង់ សុភាពអធិការនគរបាលស្រុកបានឱ្យដឹងថា សពអត្តឃាតជនមានឈ្មោះ លឹម ចាន់រុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្រុមទី០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង។

លោកអធិការស្រុកបានបន្តថាតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះឡាយ សុធី អាយុ៤១ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ប្ដីខ្លួនក្រោយពីធ្វើការរួចពេលល្ងាចក៏នាំគ្នាហូបបាយរួចចូលដេក។លុះដល់ម៉ោង២រំលងអាធ្រាត្រ ប្ដីខ្លួនក៏ដាស់និយាយគ្នាលេង ហើយក្រោយមកខ្លួនបានដេកលក់មុន។រហូតដល់ម៉ោង៤.៣០នាទីជិតខ្លួនក៏ភ្ញាក់ស្រាប់តែបាត់ប្ដី រួចក៏ដើរទៅខាងក្រោយផ្ទះទើបសង់ថ្មី ស្រាប់តែឃើញប្ដីចងកជាប់នឹងចង្រឹងបង្អួចស្លាប់បាត់ហើយ។

ក្រោយធ្វើកោសល្យវុច័យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកពិតប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/