បុរសម្នាក់​ប្រកាច់​លង់ទឹក​អាង​បង្គន់​ស្កា​ប់​

878
ចែករម្លែក

​ដោយ:​ពស​/​ពោធិ៍សាត់ ៖ បុរស​ម្នាក់​ដែល​កើតមាន​ជំងឺឆ្កួត​ជ្រូក​បាន​ចូលទៅ​បន្ទប់​បង្គន់​បត់ជើង ​ហើយក៏​បាន​ប្រកាច់​ធ្លាក់ចូល​អាងទឹក​ ទឹក​ស្លាប់​គ្មានដោយនរណា​ជួយ​ទាន់​។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​​ថ្ងៃទី ៤​ខែវិច្ឆិកា​ឆ្នាំ២០១៨ វេលា​ម៉​ង១៤ រ​សៀ​​ល ស្ថិ​នៅ​ភូមិ​អា​រ៉ង​ព្រួច ឃុំ​អ​ន្សា​​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​
(​អាងទឹក​នឹង​ផ្ទះ​ជនរងគ្រោះ​)។

​ជនរងគ្រោះ​ឈ្មោះ ម៉ម ណារិន​​អាយុ ៣០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​​ខ្មែរ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើតាមការរៀបរាប់របស់ម្ដាយជនរងគ្រោះឈ្មោះម៉ម សៀង​គី អាយុ៥៣ឆ្នាំ បានរៀបរាប់ថា ពេលរូបគាត់​ត្រឡប់​ពី​​ពី​ច្រូតស្រូវ​វិញ ស្រាប់តែ​ឃើញ​​កូន​របស់ខ្លួន​លង់ទឹក​ក្នុង​អាង​​បង្គន់​ស្លាប់យ៉ាងអាណោចអាធ័ម ។ នៅផ្ទះ​តែម្នាក់ឯង​

ស្រ្ដីរូបនេះបន្ដថា កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះ មានជំងឺស្ក​ន់​ហើយតែ​ប្រកាច់ជាញឹកញាប់។

បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕B/