បុរសវ័យចំណាស់ម្នាក់សង្ស័យតូច ចិត្តជំងឺប្រចាំកាយចងកសម្លាប់ ខ្លួនលើដំបូលផ្ទះ

176
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យតូចចិត្តជំងឺប្រចាំកាយ២មុខ ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនលើដំបូលផ្ទះ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃ ទី ៩ខែមករា ឆ្នាំ ២០២០ស្ថិត នៅជាន់ទី២នៃផ្ទះលេខ១៤៨បេភូមិចុងខ្សាច់ សង្កាត់ទួលសង្កទី១ ខណ្ឌឬស្សី​កែវ ។

សពជនរងគ្រោះឈ្មោះ តាំង ហេង អាយុ៥៦ឆ្នាំ ស្នាក់នៅតាមបណ្តោយផ្លូវ៩០១ផ្ទះលេខ ១៤៨បេភូមិចុងខ្សាច់សសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ ដែលមានជំងឺប្រចាំកាយទឹកនោមផ្អែមជាយូរឆ្នាំនិងជំងឺសសៃប្រាសាទផងដែរ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកេីតហេតុម៉ោងប្រមាណ៩យប់ថ្ងៃទី៨ខែមករា ឆ្នាំ ២០២០បុរសខាងលេីបាននៅជុំគ្នាជាមួយកូនៗនៅជាន់ឡៅតឿ ស្រាប់តែព្រឹកឡេីងម៉ោង៦ព្រឹកថ្ងៃទី៩ខែឆ្នាំដដែល ស្ត្រីជាប្រពន្ធបានភ្ញាក់ពីដំណេកដេីររកប្តីដែលនៅជាន់ឡៅតឿនោះមិនឃេីញ មានការសង្ស័យក៏ឡេីងទៅជាន់ទី២ស្រាប់តែប្រទះឃេីញបុរសជាប្តីចងកស្លាប់បាត់ទៅហេីយ។

ក្រោយពីកេីតហេតុក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌចុះពិនិត្យ និងសាកសួរដំណើររឿងរួចសមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលេីពិតជាស្លាប់ដោយធ្វេីអត្តឃាតដោយខ្លួនឯងប្រាកដមែន។

សពត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕B/