បុរសវ័យជាង៤០ឆ្នាំម្នាក់អង្គុយស្លាប់លើកៅអីផ្អែក ខណៈកំពុងផឹកកាហ្វេបង្កការភ្ញាក់ផ្អើល

148
ចែករម្លែក

ដោយ/សម្បត្តិ/ភ្នំពេញ ៖ បុរសម្នាក់វ័យជាង៤០ឆ្នាំ បានអង្គុយស្លាប់នៅលើកៅអីផ្អែក ខណៈកំពុងអង្គុយផឹកកាហ្វេ បង្កឱ្យមានការភ្ញាក់ផ្អើ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសដែលបានស្លាប់ខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសខាងលើមកអង្គុយលេងហៅកាហ្វេហូបជាធម្មតា ដោយនៅវេលាម៉ោងកើតហេតុស្រាប់តែគេឃើញគាត់អង្គុយផ្អែកលើកៅអីផ្តៅ នឹកស្មានថាដេកលក់ ក្រោយមកមានអ្នកហៅតែមិនឆ្លើយក៏មានសង្ស័យបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ និងបានពិនិត្យឃើញថាបុរសនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយបានធ្វើការហ៊ុព័ទ្ធមិនឱ្យមានអ្នកណាចូលផ្តេសផ្តាស់ រង់ចាំមើលជំនាញមកធ្វើកោសល្យវិច្ច័យថាគាត់អាចខ្យល់គ ឬមានជម្ងឺប្រចាំកាយ និងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕/B