បុរសអាច​ឆ្លង​មេរោគ​ផ្សិត​ពី​ស្ត្រី ក្រោយ​ការរួម​ភេទ​

488

អ្នកឯកទេស​ជាច្រើន មិន​ចាត់ទុក​ការឆ្លង​មេរោគ​ផ្សិត គឺជា​ជំងឺ​កាមរោគ​នោះទេ ប៉ុន្តែ​ករណី​នៃ​ការ​រលាក និង​រមាស់​លិង្គ ចំពោះ​បុរស ត្រូវបាន​គេ​ប្រាប់ថា កើតមាន​ក្រោយពី​រួមភេទ​ជាមួយ​ស្ត្រី ដែលមាន​ការឆ្លង មេរោគ​ផ្សិត​។ ដូចនេះ វា​អាចទៅរួច ចំពោះ​ស្ត្រី ដែល​ត្រូវបាន​ឆ្លង​មេរោគ​ផ្សិត ចម្លង​មេរោគ​ទៅកាន់ បុរស​ដែលជា​ដៃគូ​។​

​រោគសញ្ញា​នៃ​ការឆ្លង​មេរោគ​ផ្សិត ចំពោះ​បុរស រួម​មានការ​រមាស់ ក្រហាយ និង​ឈឺ​នៅ​ចុង​លិង្គ​។ ការឈឺ អំឡុងពេល​នោម ក៏​អាច​កើតមានឡើង​ផងដែរ​។ តំបន់​ដែល​ឈឺ ឬ​រមាស់ អាច​លេចចេញ​ជា​ក្រហម​។ រោគសញ្ញា​អាច​ស្រដៀង​គ្នា ទៅនឹង​ជំងឺ​ដទៃ ដូចជា ជំងឺ​កាមរោគ ដូចនេះ តេស្ត​គួរតែ​ត្រូវបានធ្វើ ដើម្បី​កំណត់ ពី​មូលហេតុ នៃ​រោគសញ្ញា​ចំពោះ​បុរស​។​

​ចំពោះ​ការព្យាបាល​នៃ​ការឆ្លង​មេរោគ​ផ្សិត​ចំពោះ​បុរស គឺ​ដូចគ្នា​ទៅនឹង​ស្ត្រី​ដែរ ដោយ​ពឹង​ផ្អែកទៅលើ​ថ្នាំ ប្រឆាំងនឹង​មេរោគ​ផ្សិត​។ វា​អាចមាន​ជា​ក្រែ​ម​លាប ឬ​ថ្នាំ​គ្រាប់​ដើម្បី​លេប​៕ ដោយៈ health.com.kh