បុរសអាច​បំបាត់​រង្វង់​ភ្នែក​ខ្មៅ​តាម​ណា​ទៅ​?

461
ចែករម្លែក

បុរស​ដែលមាន​រង្វង់​ភ្នែក​ខ្មៅ អាច​ប្រើ​វិធី​ទាំងឡាយ​ខាងក្រោម ដើម្បី​ធ្វើ​ឲ្យ​បាត់​រង្វង់​ភ្នែក​ខ្មៅ នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​អាច​ចិត​ប៉េងប៉ោះ​ជា​បន្ទះៗ រួច​យកមក​បិត​លើ​រង្វង់​ភ្នែក​ខ្មៅ​របស់​អ្នក​បាន​។ វា​ជា​វិធី​ដែល អាចធ្វើ​ឲ្យ​រង្វង់​ភ្នែក​អ្នក​បាត់​ខ្មៅ​បាន​។ អ្នក​ក៏​អាច​យក​ផ្លែ​ប៉ោម​ចិន​ជា​បន្ទះ រួច​យកមក​បិត លើ​រង្វង់​ភ្នែក​អ្នក​ចំនួន​១០​នាទី ដោយ​អ្នក​អាចធ្វើ​ចំនួន​ពីមួយ​ទៅ​ពីរដង​ក្នុង​មួយថ្ងៃ​។ បើ​អ្នក​ព្យា យាម​ធ្វើ​ចំនួន​ពី​២​ទៅ​៣​ថ្ងៃ នោះ​អ្នកនឹង​អាច​ឃើញ​លទ្ធផល​បាន​។​

​ក្រោយ​ពេលដែល​អ្នក​លុប​មុខ​រួច ហើយ​ស្ងួត អ្នក​អាច​យក​ទឹកឃ្មុំ​មក​លាប​នៅ​ជុំវិញ​រង្វង់​ភ្នែក​របស់ អ្នក​បាន រួច​ធ្វើការ​ម៉ាស្សា ហើយ​ទុក​ចំនួន​១០​នាទី ទើប​លាង​ទឹក​ចេញ​ជាការ​ស្រេច​។ អ្នក​អាច ចិត​សំបក​ដំឡូងបារាំង​ចេញ រួច​ចិត​ជា​បន្ទះ ហើយ​យកមក​បិត​លើ​រង្វង់​ភ្នែក​អ្នក​ចំនួន​៥​នាទី ទើប​លាង​ទឹក​ចេញ​។ ក្រោយ​ពេលដែល​អ្នកធ្វើ​បែបនេះ​រួច​អ្នកនឹង​អាច​ឃើញ​ស្នាម​ខ្មៅ​ទាំងនោះ អាច​បាត់​បាន​៕ ដោយៈ​health.com.kh