បុរស៤នាក់និងវត្ថុតាងត្រូវបញ្ជូនទៅតុលារពីបទឃួញដូរគ្រឿងញៀន

155
ចែករម្លែក

ដោយ:គ្រញូង/ប៉ៃលិន ៖ ការិយាល័យជំនាញខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ៤នាក់ និងវត្ថុតាងត្រូវបញ្ជូនទៅតុលារពីបទ​ជួញ​ដូរគ្រឿង​ញៀនក្រោយពេល​អធិការនគរបាលស្រុកសាលាក្រៅ​សហការជាមួយ​ប៉ុស្តិ៍ស្ទឹងត្រង់ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកអនុសេនីយ៍ឯក ឡោ ពុធ អធិការរងស្រុកសាលាល្រៅបានឱ្យដឹងថា ជនសង្ស័យ​ទាំង៤នាក់មាន ១.ឈ្មោះ យឿន អាត អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ, ២.ឈ្មោះ ដុង សារិនណាក់ អាយុ៣៥ឆ្នាំ, ៣.ឈ្មោះ សៀវ រ៉ាឌី អាយុ១៩ឆ្នាំ ជាកម្មករសំណង ទាំង
បីនាក់នៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល និង៤.ឈ្មោះ សាំង ឡាយហួត អាយុ២៥ឆ្នាំ ជាកសិករនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។វត្ថុតាងដែលដកហូតបានមានថ្នាំម៉ាទឹកកក១កញ្ចប់ធំ ម៉ូតូហុហដាសេ135 ស៊េរី២០១៣ចំនួន១គ្រឿង និងម៉ូតូកែឆ្នៃ១គ្រឿង។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ជូនទៅតុលាការចាត់​ការតាម​នីតិវិធី៕B/