បុរស​កុំ​បរិភោគ​សណ្តែកសៀង​ច្រើនពេក​

1518
ចែករម្លែក

​មាន​កត្តា​ជាច្រើន​ដែល​អាច ជះឥទ្ធិពល​អាក្រក់​ដល់​លទ្ធភាព​ធ្វើជា ឪពុក​របស់​បុរស​ដូចជា ទទួលទាន​ស្រា​, ជក់បារី​, ធាត់​… ហើយ​ថ្មីៗ​នេះ ពួក​អ្នក វិទ្យាសាស្ត្រ​បាន​បន្ថែម​នូវ​ម​ហានិភ័យ មួយទៀត​ទៅក្នុង​បញ្ជី​នេះ​, នោះ​គឺ សណ្តែកសៀង ។​
​ ​
​សណ្តែកសៀង ជា​អាហារ សម្បូរ​ប្រូតេអ៊ីន​, កាល់ស្យូម​, ដែក​, ប៉ូ​តា​ស្យូ​ម​, ពពួក​វីតាមីន A, B, C… ដូច្នេះ វា​នាំមក​នូវ​គុណប្រយោជន៍​ជាច្រើន សម្រាប់​សុខភាព ដូចជា​ល្អ​សម្រាប់ សរសៃឈាម​បេះដូង​, បញ្ចុះ​សម្ពាធ​, បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​, ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​, និង​ស្ថិរភាព ជាតិ​ស្ករ​ក្នុង​ឈាម​… ប៉ុន្តែ ថ្មីៗ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បញ្ជាក់ថា បុរស​ដែល បរិភោគ​ច្រើន​នូវ ផលិតផល​ធ្វើ​ពី​សណ្តែកសៀង អាចធ្វើ ឱ្យ​ថយចុះ​នូវ​បរិមាណ​មេជី​វិត និង​មាន ឥទ្ធិពល​ដល់​លទ្ធភាព​បង្កើតកូន ។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា បុរស បរិភោគ​សណ្តែកសៀង​ពីរ​ពេល​ក្នុង មួយ​សប្តាហ៍ នឹងមាន ហានិភ័យ​ថយ ចុះ​៤១​លាន​មេជី​វិត​/ml ប្រៀប​នឹង​អ្នក មិន​បរិភោគ ហើយ​សម្រាប់​អ្នក​លើស ទម្ងន់ ឬ​ធាត់​នោះ​ស្ថានភាព​កាន់តែ អាក្រក់​ជាងនេះទៅទៀត ដូច្នេះ​ប្រសិន ចង់​មានកូន បុរស​ចូរ​ថ្លឹងថ្លែង​មុនពេល បរិភោគ​អាហារ​មាន​ប្រភពពី​សណ្តែក សៀង ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា សណ្តែកសៀង​ធ្វើឱ្យ​ថយចុះ​នូវ លទ្ធភាព​បង្កើតកូន​របស់​បុរស ព្រោះ​វា មាន​ផ្ទុក phytoestrogens ដែលជា សារធាតុ​មាន​ឥទ្ធិពល​ដូចជា​អ័រម៉ូន​ភេទ ស្ត្រី estogen តែមាន​ប្រភព​រុក្ខជាតិ ជ្រៀតជ្រែក​ទៅក្នុង​ដំណើរការ​រីកចម្រើន របស់​មេជី​វិត ។​
​ ​•
​ចុះ​តើ​បរិភោគ​អ្វី ដើម្បីឱ្យ បង្កើន​ចំនួន​មេជី​វិត ?
​អាហារ​ទាំងឡាយ​ខាងក្រោម នេះ អាចជួយ​បុរស​បង្កើន​បរិមាណ មេជី​វិត​ឡើងដល់ ៧០​ភាគរយ រួមមានៈ ស៊ុត​, ពួយ​ឡេង​, ចេក​, សូកូឡា​ខ្មៅ​, ទំពាំង​បារាំង​, ផ្កា​ស្ពៃ​, និង អយ​ស្ទ័​រ ជាដើម ៕ ប្រែ​សម្រួល​៖ រតនៈ​