បុរស​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​ទូរស័ព្ទ​ជាង​៤០០​គ្រឿង​នៅ​វៀតណាម​

400
ចែករម្លែក

​អ្នកទេសចរ​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​នៅ​អាកាសយានដ្ឋាន Tan Son Nhat នៅ​ទីក្រុង​ហូ​ជី​មី​ញ ជាមួយ​នឹង​ទូរស័ព្ទ​ដៃ​ដែល​ប្រើ​រួច​​ជាង​៤០០​គ្រឿង ។​

​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង អាយុ​៣៥​ឆ្នាំ ដែល​ឈ្មោះ​របស់​គាត់​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​នោះ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​នេះ បន្ទាប់ពី​ក្រុម​មន្ត្រី​គយ​​បាន​រកឃើញ​ទូរស័ព្ទដៃ​ប្រើ​រួច​ចំនួន​៤១៨​គ្រឿង​ដែល​មាន​តម្លៃ​សរុប​១២៨.១៨០​ដុល្លារ នៅក្នុង​វ៉ា​លី​ស​របស់គាត់​។​

​ក្នុងចំណោម​ទូរស័ព្ទ​ទាំងនេះ គឺ​ម៉ាក iPhones និង Samsung ។ នេះ​បើ​យោង​តាម​សេ​ក្តី​រាយាការណ៍​ព័ត៌មាន​។​

​ក្រុម​មន្ត្រី​គយ​បាន​និយាយថា បុរស​នេះ​មិន​បាន​ប្រកាស​ប្រាប់​អំពី​ទូរស័ព្ទ​ទាំង​នេះ ដែល​គាត់​បានដាក់​ក្នុង​វ៉ា​លី​ស​របស់គាត់​នោះទេ​។​

​ប៉ូលិស កំពុង​ស៊ើបអង្កេត​ករណីនេះ​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​ពិនិត្យមើល​ទូរស័ព្ទដៃ​ជាង​៤០០​គ្រឿង​ដែល​បុរស​កូរ៉េខាងត្បូង​ម្នាក់​ព្យាយាម​រត់ពន្ធ​ចូល​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​