បុរស​ក្បាច់គុន​ប្រើ​ក្បាល​បំបែក​គ្រាប់ Walnut បាន​រាប់រយ​គ្រាប់​ដើម្បី​បំបែក​កំណត់ត្រា ឯតទគ្គ​កម្ម​ពិភពលោក​

749
ចែករម្លែក

បុរស​ជនជាតិ​ប៉ា​គី​ស្ថាន ម្នាក់​បាន​ប្រើ​ក្បាល​បំបែក​គ្រាប់​វ៉ាល់​ណាត់ (Walnut) បាន​រហូតដល់​ទៅ ២៤៧ គ្រាប់​ក្នុង​ថិរវេលា​តិចជាង ១​នាទី​នៅក្នុង​ការប៉ុនប៉ង​បំបែក កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ដ៏​ចម្លែក​។

​តាមរយៈ​រូបភាព​ទាំងនេះ បង្ហាញ​ពីស​កម្ម​ភាពបុរស​ក្បាល​ដែក​ឈ្មោះ មហាម៉ាត់ រ៉ា​ស៊ីត ណា​ស៊ីម (Mohammad Rashid Naseem) អាយុ ៣២ ឆ្នាំ​ប្រើ​ក្បាល​ទទេ​ដើម្បី​បំបែក គ្រាប់​វ៉ាល់​ណាត់ យ៉ាង​រឹង​ដែល​ដាក់​តម្រៀប​ជា​ពីរ​ជួរ​យ៉ាង​វែង​ហើយ​ជា​លទ្ធផល​គាត់​បំបែក បាន​រាប់រយ​គ្រាប់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ការប៉ុនប៉ង​បំបែក​កំណត់ត្រា​ពិភពលោក​នេះ ថត​នៅ​វិទ្យាល័យ Green Public High School ក្នុង​ទីក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន​។ ទោះជា​យ៉ាងណា​មិនទាន់មាន​ការបញ្ជាក់​ពី កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា បុរស​រូបនេះ​មានបំណង​បំបែក​កំណត់ត្រា​ពិភពលោក​យ៉ាងតិច ៥០ ផ្សេងគ្នា​៕ ប្រែ​សម្រួល​: ខុម​

#