បុរស​ក្លាហាន​ម្នាក់​ចង​បិទ​ភ្នែក ហើយ​យក​ពូថៅ​ពុះ​បំបែក​ដូង​លើ​ក្បាលមនុស្ស​

441
ចែករម្លែក

បុរស​ក្លាហាន​ម្នាក់​បាន​ចង​បិទ​ភ្នែក​ខ្លួនឯង ហើយ​យក​ពូថៅ​ពុះ​បំបែក​ផ្លែ​ដូង​ដែល​ដាក់​លើ​ជើង ក្បាល និង​ពោះ​ស្ត្រី ៣ នាក់​ដែល​នៅ​ពីមុខ​គាត់​គួរឱ្យ​ព្រឺព្រួច​ជាទីបំផុត​។
​ ​
រូបភាព​វីដេអូ​ឃ្លី​ប​ដែល​ថត​បាន​នៅ​រដ្ឋ​ភាគ​ខាងលិច ម៉ា​ហា​រ៉ា​ស្ត្រា (Maharashtra) ប្រទេស​ឥណ្ឌា នេះ​បង្ហាញ​ពី​ការសម្ដែង​គួរឱ្យ​ញាក់សាច់​នៅតាម​ផ្លូវ​ដែលមាន​មនុស្សម្នា ជាច្រើន​ចោមរោម​មើល​។
​ ​
អ្នកទស្សនា​មើល​បណ្ដើរ ភ័យ​បុក​ពោះ​បណ្ដើរ​ដ្បិត​ការសម្ដែង​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ដែល​អាច បង្ក​របួស ឬ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បើ​ភ្លាត់ស្នៀត​តែ​បន្តិច​។ ទោះជា​យ៉ាងណា ក្នុងចំណោម ស្ត្រី​ដែល​ចូលរួម​ក្នុងការ​សម្ដែង​ដ៏​គួរឱ្យ​ព្រឺព្រួច​នេះ គ្មាន​អ្នកណាម្នាក់​រងរបួស​ឡើយ​។
​ ​
​ប៉ុន្តែ​បើ​ពួកគាត់​នៅតែ​បន្ត​សម្ដែង​បែបនេះ គង់តែ​មាន​ថ្ងៃ​ភ្លាត់ស្នៀត​អាសន្ន​ធំ​ទេ​ហើយ​មិនត្រូវ សាកល្បង​តាម​ជាដាច់ខាត បើ​ស្រលាញ់​ជីវិត​៕ ប្រែ​សម្រួល​: ខុម