បុរស​ខ្មែរ​ផា​និ​តៈ សម្រេច​សុបិន​នៅ “​ស្នាមញញឹម​អង្គរ​”

1111
ចែករម្លែក

​នៅពេល​ព្រលឹម​ស្រាងៗ បុរស ខ្មែរ​ឈ្មោះ ផានិត ដែលមាន​អាយុ ២៣ ឆ្នាំ​ចាប់ផ្តើម​ការរស់នៅ របស់ខ្លួន​ក្នុង​ថ្ងៃ​ថ្មី ។ ក្នុង​រយៈពេល ៦​ឆ្នាំ​កន្លងទៅ នោះ​ផានិត​ធ្វើដំណើរ​ទៅមក​ជា​រៀងរាល់ថ្ងៃ​រវាង សាលារៀន​និង​ឆាក​សម្តែង​កម្មវិធី ពីព្រោះ​គាត់​មិន​ត្រឹមតែ​ជា​និស្សិត​ម្នាក់​នោះទេ ហើយក៏​ជា​តួ​សម្តែង ម្នាក់​ក្នុង​កម្មវិធី​សម្តែង​សិល្បៈ “​ស្នាមញញឹម​អង្គរ​” ។​

​ផានិត​កើត​នៅ​ខេត្តសៀមរាប នៃ ប្រទេស​កម្ពុជា ដូច្នេះ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​អង្គរ​បាន​ចាក់​ប្ញ​ស យ៉ាង​ស៊ីជម្រៅ ក្នុង​ក្រអៅ​ដួងចិត្ត​របស់គាត់​តាំងពី តូច​មក ។ រាល់ពេល​ស្តាប់ឮ​ឪពុកម្តាយ និយាយ​ពី​ប្រវត្តិសាស្ត្រ​អង្គរ​ផានិត ហាក់ដូចជា​បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​សម័យបុរាណ​ដោយ​គិត ស្រមៃ​ថា ខ្លួន​គាត់​ជា​អ្នក​ស្ថាបនា​ប្រាសាទ ឬ​ជា តួអង្គ​ណាមួយ​ក្នុង​រូបចម្លាក់​អ៊ី​ច៊ឹ​ង ។​

​នៅ​ឆ្នាំ ២០១០ ក្រោម​ការគាំទ្រ ពី​ក្រសួង​វប្បធម៌​ចិន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា កម្មវិធី​សម្តែង សិល្បៈ​“​ស្នាមញញឹម​អង្គរ​” ដែល វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគ វប្បធម៌​យូ​ន​ណាន គ្រុប បាន​ត្រូវ​សម្តែង ជា​សាធារណៈ​នៅ​តំបន់​អង្គរ​នៃ​ប្រទេស កម្ពុជា ។ កម្មវិធី​សម្តែង​សិល្បៈ​នេះ បានបង្ហាញ​ដោយ​គ្រប់​ជ្រុងជ្រោយ​អំពី វប្បធម៌​អង្គរ ។​

​កាលនោះ ផានិត​កំពុង​រៀន​នៅ ក្នុង​វិទ្យាល័យ ។ តាម​ការណែនាំ​ពី​មិត្ត ល្អ​ម្នាក់​ផានិត​បានជា​ប់ និស្ស័យ​ជាមួយ “​ស្នាមញញឹម​អង្គរ​” ដោយបាន​ទទួល​ការ ងារ​ជា​អ្នកគ្រប់គ្រង​ឆាក​សម្តែង ។ ផានិត​សប្បាយ​យ៉ាងខ្លាំង ដោយ​រកបាន ការងារ​នេះ ហើយ​ស្ទើរ​គេង​មិន​លក់​ក្នុង​រយៈពេល​ជាច្រើន ថ្ងៃ​ជាប់ ។​

​បន្ទាប់ពីនោះ គ្រូបង្ហាត់​ចិន​បាន ស្នើឱ្យ​ផានិត​ហាត់​រាំ​របាំ​ជាមួយ សិល្បករ សិល្បការិនី​ខ្មែរ ។ ផានិត​ឆ្លាត ណាស់ ហើយ​រៀន​ចេះ​រាំ​របាំ​ក្នុងពេល​ដ៏​ខ្លី និង បានទទួល ការកោតសរសើរ​ពី គ្រូ​ចិន ច្រើនលើកច្រើនសា ដូច្នេះ គ្រូ​ចិន​បាន ឱ្យ​ផានិត​ចូលរួម​ការសម្តែង និង​ដើរ តួ​ជា​អ្នក​ស្ថាបនា​ប្រាសាទ​ក្នុង​កម្មវិធី សម្តែង​សិល្បៈ​“​ស្នាមញញឹម អង្គរ​” ។

​គិត​មកដល់ពេលនេះ ផានិត សម្តែង​តួ​ជា​អ្នក​ស្ថាបនា​ប្រាសាទ​បាន ៦ ឆ្នាំ​ហើយ ។ ការសម្តែង​នេះ បានធ្វើឱ្យ ផានិត​ទទួលបាន​ផល​ច្រើន ។ សព្វថ្ងៃ ផានិត​បាន​ប្រឡង​ជាប់ និង​ចូល​សិក្សា​នៅ សាកលវិទ្យាល័យ​ហើយ ។ នៅពេល និយាយ​អំពី​“​ស្នាមញញឹម​អង្គរ​” ផានិត​ពិតជា​សប្បាយ​ណាស់ ដោយបាន​បញ្ជាក់ ម្តង​ហើយ​ម្តង​ទៀតថា កម្មវិធី​សម្តែង សិល្បៈ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី ប្រវត្តិសាស្ត្រ រឿង​ទេវ​កថា និង​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ​នៅ​សម័យអង្គរ ។ តាម រយៈ​ការសម្តែង​ដ៏​អស្ចារ្យ​ពី​តួ​សម្តែង គ្រប់រូប និង​ការប្រើប្រាស់​គ្រឿង​បរិក្ខារ និង​បច្ចេកទេស​ទំនើប​ផ្សេងៗ រួមទាំង សំឡេង និង​ពន្លឺ​ជាដើម ទស្សនិកជន​គ្រប់ ជនជាតិ​អាចមាន​ឱកាស​ទស្សនា​ក​ម្ម​វិធី សម្តែង​សិល្បៈ​ដ៏​ទាក់ទាញ​នេះ ហាក់ ដូចជា​បានឃើញ​តួអង្គ​ផ្សេងៗ​ក្នុង​រូប ចម្លាក់​អង្គរ​មានជីវិត​រស់​ឡើងវិញ ។​

​ផានិត​បាន​បញ្ជាក់ថា អង្គរវត្ត​ជា​ប្រាសាទ​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក ដែល​បាន​តំណាងឱ្យ​វប្បធម៌ និង​ព្រលឹង របស់​ជនជាតិខ្មែរ ។ “​ស្នាម​-​ញញឹម​អង្គរ​”​បានបង្ហាញ​ជូន​ពិភពលោក​ទាំងមូល​នូវ​កម្លាំង​ទាក់ ទាញ​របស់ ប្រាសាទអង្គរវត្ត​ហើយនឹង​អាចធ្វើឱ្យ ទេសចរ​គ្រប់​ជនជាតិ​មានការ​យល់ដឹង កាន់តែច្រើន​អំពី​ស្រុក​ស្មែរ និង​មក ស្រឡាញ់​ស្រុក​ខ្មែរ ៕ ដោយ វ៉ាង ប៉ាង​សៀ​

​រូបថត​នៃ​ឆាក “ ស្នាមញញឹម​នៃ​អង្គរ “ ( រូបថត​ដោយ Wang Bangxu)​