បុរស​គួរតែ​ចៀស​ពី​ទម្លាប់​ទាំងនេះ ទើប​មិន​ធ្វើ​ឲ្យ​ស្ពែម៉ាតូសូអ៊ីត​របួស

379
ចែករម្លែក

អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​មនុស្ស​ប្រុស​គួរតែ​ចៀស ដើម្បី​ការពារ​ស្ពែ​ម៉ា​តូ សូ​អ៊ី​ត​អ្នក​បានល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​មិនគួរ​តែង​ស្លៀកខោ​កាបូ​យ​ច្រើន​ឡើយ ព្រោះ​ខោ​នោះ​តឹង មិនមាន​ខ្យល់​អាច​ចេញចូល​បាន ធ្វើ​ឲ្យ​ស្ពែម៉ាតូសូអ៊ីត មិនអាច​រស់នៅ​បានយូ​រ​ឡើយ ដោយ​ងាយ​ងាប់​ខ្លាំងណាស់​។ ជាហេតុ​ដែល​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើតកូន​របស់​អ្នក​បាន​។​

​អ្នក​មិនគួរ​ដាក់​laptop​លើ​ជើង​អ្នក​ឡើយ ព្រោះ​បើ​អ្នក​ដាក់​ចាប់ពី​១០​ទៅ​១៥​នាទី​នឹង​អាច​បំផ្លាញ ស្ពែម៉ាតូសូអ៊ីត​អ្នក​យ៉ាង​ងាយ​។ ដូចនេះ អ្នក​មិនគួរ​ដាក់​លើ​ជើង​អ្នក ឬ​ភ្លៅ​អ្នក​ដើម្បី​ធ្វើ​ការងារ​ឡើយ ដោយ​អ្នក​គួរតែ​ដាក់​លើ​តុ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។​

​អ្នក​មិនគួរ​ស្រូបយក​ផ្សែង​ក្នុង​ចង្ក្រាន​បាយឡើយ​ព្រោះ​ផ្សែង​ទាំងនោះ​អាចធ្វើ​ឲ្យ​បំផ្លាញ​ស្ពែម៉ាតូសូអ៊ីត យ៉ាង​ងាយ​។​

​អ្នក​មិនគួរ​ប្រើ​ថ្នាំ​ងងុយគេង​ច្រើន​ឡើយ ព្រោះ​សារធាតុ​ថ្នាំ​ទាំងនោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព របស់​ស្ពែម៉ាតូសូអ៊ីត​អ្នក​ដូចគ្នា ថែមទាំង​អាច​សម្លាប់​ដោយ​មិនដឹង​ខ្លួន​ទៀតផង​។ ដូចនេះ អ្នក​គួរតែ ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នូវ​ទង្វើ​ទាំងឡាយ​ខាងលើនេះ​៕ ដោយៈ health.com.kh