បុរស​ចិញ្ចឹម​ឃ្មុំ​យក​ឃ្មុំ ២ ម៉ឺន​ក្បាល​ឱ្យ​ទំ​ជុំជិត​ខ្លួន​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​

1465
ចែករម្លែក

​បុរស​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត ម្នាក់​បាន​យក​ម្ចាស់​ក្ស​ត្រី​យ៍​ឃ្មុំ (queen bee) ដាក់ឱ្យ​ទំ​ពេញ​លើ ផ្ទៃមុខ និង​រាងកាយ​របស់គាត់​ដើម្បី​ទាក់ទាញ​ឱ្យ​ទាហាន​ឃ្មុំ​ទំ​គាត់​ក្នុង​បំណង​បំបែក​កំណត់ត្រា ឯតទគ្គ​កម្ម​ឃ្មុំ​ទំ​លើ​ខ្លួន​ច្រើន​បំផុត​។

​នៅក្នុង​ការព្យាយាម​បំបែក​ឯតទគ្គ​កម្មនេះ លោក ហ្ស៊ូ​ហ៊ែរ ហ្វា​តានី (Zuhair Fatani) បាន​យក​សត្វ​ឃ្មុំ​ចំនួន ២០.០០០ ក្បាល​ដែលមាន​ទម្ងន់​រហូតដល់​ទៅ ១០០​គីឡូ​មកឱ្យ​ទំ​ជុំជិត ខ្លួន​។​

​នេះ​ជា​លើក​ទី​២ ហើយ​ដែល​អ្នកឯកទេស​ថែរក្សា​ឃ្មុំ​មានបទពិសោធន៍​រយៈពេល​ជាង ៣០ ឆ្នាំ​រូបនេះ​ព្យាយាម​បំបែក​ឯតទគ្គ​កម្ម​នេះដែ​ល​បច្ចុប្បន្ន​គ្រង​ដោយ​បុរស​ម្នាក់​ឈ្មោះ យ័ន លាំង​មីង (Ruan Liangming) នៅ​ប្រទេស​ចិន​។

​យោងតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) បានឱ្យដឹងថា លោក យ័ន លាំង​មីង បាន​យក​ឃ្មុំ​ទម្ងន់ ៦៣,៧ គីឡូ​ដែល​ក្នុងនោះ​រួមមាន​ទាំង ម្ចាស់​ក្ស​ត្រី​យ៍​ឃ្មុំ​គួរឱ្យខ្លាច ៦០ ក្បាល​ផងដែរ​មកឱ្យ​ទំ​ជុំជិត​ខ្លួន​គាត់​។​

​ទោះជា​យ៉ាងណា ទាក់ទិន​ការព្យាយាម​បំបែក​ឯ​តគ្គ​កម្មនេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​កំណត់ត្រា ហ្គី​ណេ​ស នៅឡើយ​ទេ​៕ ប្រែ​សម្រួល​: ខុម​