បុរស​ចំណាស់​ម្នាក់​ចងកស្លាប់​ខ្លួនឯង​ខឹង​ប្រដៅ​កូន​មិនបាន​

741
ចែករម្លែក

​ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ : ​បុរស​ចំណាស់​ម្នាក់​សម្រេចចិត្ត​ចងក​ធ្វើ​អ​ត្ត​ឃាត​ ​ដោយសារ​ស្តីប្រដៅ​មិន​ស្តាប់។ករណីនេះកើតឡើង​នៅ​ភូមិ​ដូន​ទ្រី​ទី​១ ​ឃុំ​រលាំងគ្រើល​ ស្រុក​សំ​រោងទង ​ខេត្តកំពង់ស្ពឺ​និង បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល​កាល​រសៀល​ថ្ងៃទី​២០ ​ខែសីហា​ ឆ្នាំ​២០១៨​។​

​នគរបាល​ស្រុក​សំ​រោងទង​បានឲ្យដឹងថា ​បុរស​ដែល​ចងកឈ្មោះ មូល អោក អាយុ ៧៣​ឆ្នាំ នៅ​ភូមិ​ដូន​ទ្រី​ទី​១ ឃុំ​រលាំងគ្រើល។ ​បុរស​ចំណាស់​​​បាន​យក​ខ្សែ​ជ័រ​ពណ៌ ស​ចងក​​ជាប់​នឹង​មេជ​ព្ជាំ​ង​ទ្រុង​ជ្រូក​កម្ពស់​២​ម៉ែត្រ​ក្រោយ​ផ្ទះ​របស់ខ្លួន ៕​B/សរន