បុរស​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ស្លាប់ ហើយ​បើក​គេច​បាត់​ស្រ​ម៉ោ​ល​

1091
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
បុរស​ចំណាស់់​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដ​ដឹក​ដី​មិន​ស្គាល់​ស្លាក​លេខ និង​ម៉ូតូ​។ ក្រោយ​បង្ក​គ្រោះថ្នាក់​រួច រថយន្ដ​បង្ក​បាន​បើក​គេច​បាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៧-១៣៨ ត្រង់ចំណុច​ភូមិ​ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា មាន​រថយន្ត​មួយគ្រឿង ប្រភេទ​បែន​ដឹក​ដី​មិន​ស្គាល់​ម៉ាក​មិន​ស្គាល់​ស្លាក​លេខ បើកបរ​គេច​ពី​កន្លែងកើតហេតុ​បាត់​។ ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ស្វាយរៀង 1M 5433 បើកបរ​ដោយ​ឈ្មោះ រ​ត្ន័ សារី ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង មិន​ពាក់មួក​សុវត្ថិភាព បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​យក​មធ្យោបាយ​រងគ្រោះ មក​រក្សាទុក ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​។

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បណ្តាលមកពី​ម៉ូតូ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​៕ ល​