បុរស​ចំណាស់​ម្នាក់​ត្រូវ​ស្វា​មួយ​ហ្វូង​ព្រួត​សម្លាប់​

1023
ចែករម្លែក
  • 1
    Share

​បុរស​ឥណ្ឌា វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​ស្វា​មួយ​ហ្វូង​ព្រួត​គ្នា យក​ដុំថ្ម​គប់​គាត់​ពីលើ​ដើមឈើ​។

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ខណៈពេល​លោកតា ដា​រាម​ប៉ាល ស៊ី​ង (Dharampal Singh) កំពុង​ដើររក​អុស​ក្រៀមៗ​ស្រាប់តែ​ហ្វូង​ស្វា​បើក​ការវាយប្រហារ ទៅលើ​គាត់​ភ្លាមៗ​នៅ​ទី​គ្រី (Tikri) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែតុលា​។​

​កាសែត The Times of India បាន​ចុះផ្សាយ​ថា បុរស​វ័យ ៧២​ឆ្នាំ​ខាងលើ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ ក្រោយពី​រងរបួស​ក្បាល និង​ដើមទ្រូង​ធ្ងន់ធ្ងរ​។ ប្អូនប្រុស​របស់​ជនរ​ង​គ្រោះ​បាន ប្រាប់​កាសែត​នេះ​ថា “​ហ្វូង​ស្វា​បាន​គប់​ដុំថ្ម​ជាង ២០ ដុំ​ទៅលើ​បងប្រុស ដា​រាម​ប៉ាល កាលពី​ថ្ងៃ​ព្រហស្បតិ៍​”​។ គ្រួសារ​របស់​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្តឹងទៅ​ប៉ូលិស ដើម្បី​សុំ​ជំនួយ​អន្តរាគមន៍​។

​ទោះជា​យ៉ាងណា សមត្ថកិច្ច​និយាយថា ខ្លួន​មិនដឹង​ជា​ត្រូវ​ចាត់ការ​យ៉ាងណា​ចំពោះ​ហ្វូង ស្វា​កាចៗ ដែល​ធ្វើឱ្យ​ប្រជាជន​រស់នៅក្នុង​តំបន់​នោះ​ភ័យខ្លាច​ឡើយ​៕ ប្រែ​សម្រួល​: ខុម​